Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមសញ្ញាសម្គាល់ C56 របស់ថៅកែឈ្មោះ ប៊ុនធឿន ឃាត់ខ្លួនភ្នាក់ងារកត់បានចំនួន២នាក់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ច​ ខណ្ឌដង្កោចុះបង្ក្រាបកន្លែងកត់ឆ្នោតវៀតណាមមួយកន្លែង​ សញ្ញាសម្គាល់ C56 មានថៅកែឈ្មោះ ប៊ុនធឿន​ ដោយឃាត់ខ្លួនភ្នាក់​ងារ​កត់បាន២នាក់​ក្នុងប្រតិបត្តិការណ៍ដែរ​ ដោយមានការឯក​ភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញា​រងអមសាលាដំបូងរាជធានីភ្នំពេញ ។ ប៉ុន្តែ តាមប្រភពព័ត៌មាន បង្ហើបថា មេឆ្នោតវៀតណាម ឈ្មោះ ប៊ុនធឿន កំពុងរត់ការអោយមានការដោះលែង វិញ ។

នគរបាលខណ្ឌដង្កោ បានបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមដុះស្លែមួយនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១៖៣០នាទី នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវបេតុង សាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបង្ហើបប្រាប់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា ភ្នាក់ងារ២នាក់ នៃឆ្នោតវៀតណាមសញ្ញាសម្គាល់ C56 របស់ឈ្មោះ ប៊ុនធឿន នេះ គឺ ទី១មានឈ្មោះ ធុយ ស៊ីត្រៃ អាយុ២១ឆ្នាំ និង ទី២ឈ្មោះ សេង សុខភី អាយុ២៥ឆ្នាំ ។

នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាព ថា ពិតជាបានទទួលកត់ឆ្នោតវៀតណាមអោយថៅកែឈ្មោះ ប៊ុនធឿន អាយុប្រហែល៣៥ឆ្នាំ ដែលមានសញ្ញាសម្គាល់ C56 ពិតប្រាកដមែន ។

ប្រជាពលរដ្ឋ លើកឡើងថា ទីតាំងកត់ឆ្នោតវៀតណាមដែលមានសញ្ញាសម្គាល់ C56 នេះ គឺ ដំណើរការជាយូរមកហើយ ដោយមានថៅកែឈ្មោះ ប៊ុនធឿន ជាអ្នកកាងរហូតមក ។

ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចក៏ដូចជាតុលាការ នឹងចាត់វិធានការចំពោះភ្នាក់ងារទាំង២នាក់ នេះ និង តាមចាប់ខ្លួនថៅកែឈ្មោះ ប៊ុនធៀន នេះផង ៕