Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

លោក ឃួង ស្រេង និងមន្ដ្រីក្រោមឱវាទបានបន្តចុះចែកម៉ាស របស់សម្ដេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋ នៅគោលដៅ ស្ដុុបផ្សារដើមគរ ដើម្បីការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទ រួមជាមួយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំមន្រ្តី និងសមត្ថកិច្ច បន្តចុះចែកម៉ាស ដែលជា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នានាយក រដ្ឋមន្ដ្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋទូទៅ នៅតាមទីសាធារណៈ តំបន់ស្ដុបផ្សារដើមគរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបែកចែកឲ្យ អាជ្ញាធរខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធ បន្ដធ្វើពិធី ចុះចែកម៉ាសនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ជារាងរាល់ថ្ងៃផង ។ នៅក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានណែនាំ និងក្រើនរំលឹកឲ្យប្រជាពលរដ្ឋអំពីការ ឆ្លង
នៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជា មួយទឹកអាល់កុល ឬជែល និងពាក់នៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព ផងដែរ។

ថ្ងៃនេះជាថ្ងៃទី២ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីសកម្មភាពបន្តចុះចែកម៉ាសតាមគ្រប់គោលដៅស្តុបជូន ដល់ប្រជាពលរដ្ឋនូវម៉ាសដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកបានបញ្ជាក់ថា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះរាស្រ្តសម្តេចតេជោ ហ៊ុន សែន ក្រោមពីឆ្លងកាត់ព្រឹត្ដការណ៏៣វិច្ឆិកាឆ្នាំ២០២០ សម្ដេចបានបញ្ជា ឲ្យក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារ អនាម័យពីការ ជំងឺឆ្លងកូវីដ-១៩ ជាប្រចាំព្រោះថា ជំងឺនេះវាមិនភ្លេចយើងទេ មានតែយើងដែលភ្លេចវានោះ ៕