សូមសរសើរសម្ថកិច្ចពាក់ព័ន្ធរបស់ខេត្តឧត្តមានជ័យ ដែលខិតខំប្រឹងប្រែងបង្រ្កាបល្បែងសុីសងឆ្នោតវៀតណាម ខុសច្បាប់
ឧត្ដមានជ័យ ៖ ដោយអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុចរបស់ក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង មានការបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី ហ៊ួត សុធី ស្នងការនគរបាល ខេត្ត ទេីបឡើងថ្មី ដោយមានការសម្របសម្រួល ពីលោក ទឹម សុីណា ព្រះរាជអាជ្ញាខេត្តឧត្តមានជ័យ ទើបកម្លាំងសមត្ថកិច្ចជំនាញ ពាក់ពន្ធ័បានចុះបង្ក្រាបល្បែង សុីសងកន្ទុយលេខ(វៀតណាម)ខុសច្បាប់ ទូទាំងខេត្ត ។
ប្រតិបត្តការបង្ក្រាបនេះធ្វើឡើងចាប់តាំងពីថ្ងៃ១១ខែវិច្ឆិកាឆ្នាំ២០២០ រហូតដល់ថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ ២០២០ ដោយឃាត់ខ្លួនក្រុមអ្នកកត់បានជាច្រើននាក់និងវត្ថុតាងក្រដាសកត់លេខឆ្នោតវៀតណាមមួយចំនួនធំ ។
បច្ចប្បន្ន អ្នកកត់ឆ្នោតដែលឃាត់ខ្លួនទាំងអស់រួមនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ច្បាប់ ៕