បុរសម្នាក់ធ្លាយពោះសង្ស័យគេចាក់បានរត់ឆ្លងផ្លូវមកបុកម៉ូតូបុរសម្នាក់ទៀតដួលរបួសបែកមុខបែកមាត់
ភ្នំពេញ ៖ បុរសម្នាក់ធ្លាយពោះសង្ស័យគេចាក់ បានរត់មកបុកម៉ូតូជិះដោយបុរសម្នាក់បណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយដឹងថាម្នាក់ដើរថ្មើជើងនិងម្នាក់ទៀតជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DO-7374 ។
តាមប្រភពបានឲ្យដឹងថាដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់បើកតាមបណ្ដោយផ្លូវ ២១៧វិថីមនីរ៉េត ទិសដៅពីលិចមកកើតកំពុងតែជិះសុខៗក៏ស្រាប់តែមានបុរសម្នាក់ បានរត់ពីផ្លូវខាងក្រោមដោយដៃអោបពោះ មកបុកម៉ូតូបុរសម្នាក់បណ្ដាលឲ្យដួលរងរបួសបែកមុខបែកមាត់ ចំណែកឯអ្នករត់សង្ស័យមានអ្នកណាម្នាក់ចាក់ ត្រូវពោះហើយរត់មកបុកម៉ូតូបណ្ដាលឱ្យដួលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍ និងបានទាក់ទងទៅរថយន្ត គ្លីន និចឯកជនមកដឹកជនរងគ្រោះម្នាក់ដែលធ្លាយពោះទៅមន្ទីរពេទ្យពេទ្យរុស្សុីដើម្បីជួយសង្គ្រោះជីវិតផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕