Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំ​ពៅចុះបង្ក្រាប ទីតាំងល្បែងស៊ីសង(ឆ្នោតឡូតូ)ចំនួនកន្លែងនៅសង្កាត់ច្បារអំពៅ២​ ដកហូតសម្ភារៈមួយចំនួន

ភ្នំពេញ​ ៖​ ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពី​រសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០​ បាន​បញ្ជាឲ្យចុះស្រាវជ្រាវទីតាំងបើកអាជីវកម្ម ឆ្នោតឡូតូ បំប្លែងជាល្បែងសុីសង តាមអនឡាញ Keno Online។
នៅព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹក​នាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បានទទួលបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំង ចុះបង្ក្រាប់ទីតាំងល្បែងស៊ីសង(ឆ្នោតឡូតូ) ដែលមិនគោរពតាមសេចក្តីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ ចំនួន០២ទីតាំង ស្ថិត​នៅ​ភូមិដើមចាន់ សង្កាត់​ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ ។

វត្ថុតាងដកហូត

1.ទូរទស្សន៍ ០១គ្រឿង

2.កុំព្យទ័រ ០១ ឈុត

3.ម៉ាសុីន ព្រីន ០១គ្រឿង

4.ក្ដារអុក ០១

5.កាស្យូ ០១

6.ក្រដាសឆ្នោត មួយចំនួន​ ៕