Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

ពិតជាទុក្ខជាន់លើទុក្ខមែន​ ជិះម៉ូតូដួលរងរបួស​ ត្រូវជនសង្ស័យឆ្លៀតឱកាសយកម៉ូតូបាត់ទៀត

ភ្នំពេញ​ ៖ បុរសពីនាក់ជិះម៉ូតូ​ ហុដា​ឌ្រី​ម​ ឆ្នាំ​២០១៦មួយគ្រឿងចេញពីទិញបបរស​ បំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ​ បានពាក់​កណ្ដាលផ្លូវ​ ដួលម៉ូតូស្រាប់តែជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងមកពីក្រោយឈប់សួរនាំ​ ឆ្លៀតឪកាសយកម៉ូតូជិះគេចខ្លួនបាត់ជនរងគ្រោះយំននៀលដី​ ជាង១ម៉ោងទើបឃើញសមត្ថកិច្ចចុះមកដល់។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង០២ និង ៣០នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខវត្តអរុណវត្តី តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់​ចោម​ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះទី១ ជាម្ចាស់ម៉ូតូ មានឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំមុខបើក​រថយន្ត។ទី២ មានឈ្មោះ​ ណេង រ៉ូ ភេទប្រុស អាយុ​២១ឆ្នាំ​ មុខរបរនៅឃ្លាំងក្រណាត់ មួយកន្លែង ស្នាក់បូរីសង្ឃឹមថ្មី មានស្រុកកំណើត ភូមិអណ្តូងទឹក ស្រុកបុទុំសាគរ ខេត្តកោះកុង។

បើតាមការរៀបរាប់របស់ជនរងគ្រោះបាន​ឲ្យដឹង​ថាមុនកើតហេតុពួកគេទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​1FN-7800 ចេញទិញបបរសនៅម្តុំចោម​ចៅដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​លេខ៤​ ទិសដៅពីកើតទៅលិចបំណងទៅកន្លែងស្នាក់នៅវិញ លុះជិះមកដល់ចំណុចកើតហេតុខាងលើក៏បានដួលម៉ូតូមិន​បានងើបឡើងលើវិញភ្លាមៗនោះទេ។​ ព្រោះរង​របួសដៃជើងឈឺពេញខ្លួន អង្គុយមួយសន្ធុះ​សិនចាំងើបលើកម៉ូតូជិះបន្តទៅមុខទៀត តែមិនទាន់បានលើកម៉ូតូជិះផង ស្រាប់តែជនសង្ស័យចំនួន៥ នាក់ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក​ ហុងដាឌ្រីមនិងមួយគ្រឿងទៀត​ម៉ាក execter តែមិនចាំស្លាកលេខ បានមក​សួរនាំ ពួកគាត់​ ដោយប្រាប់ថាជួយឌុបយក​ទៅពេទ្យ រួចក៍បានលើកម៉ូតូជិះឌុបជនរងគ្រោះបន​បន្តិច ស្រាប់តែជនសង្ស័យបានប្រាប់ថាម៉ូតូវៀចឈ្នាន់នឹងបែកដុំឲ្យ ជន​រងគ្រោះចុះសិន​ ដោយមានឱកាសល្អ ជនសង្ស័យបានបន្ថែមល្បឿន ជិះម៉ូតូចូលតាមវត្តអារុណវតី គេចខ្លួនដោយសុវត្ថិភាព ចំណែកបក្ខពួកផ្សែងទៀត បានបន្តដំណើរតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅទិសខាងលិច​បាត់ស្រមោល​ ។ ភ្លាមៗនោះជនរងគ្រោះបាននាំគ្នាស្រែកចោរៗឲ្យគេឯងជួយតែគ្នាអ្នកជួយ។

ក្រោយហេតុការណ៍ជាង១ ម៉ោងទើបលោក មេប៉ុស្តិ៍ចោមចៅទី៣ ទទួល​បានព័ត៌មាន ដឹក​នាំកម្លាំងចុះមកដល់កន្លែងកើត​ហេតុសួរនាំជនរងគ្រោះ និងបានត្រឹមតែប្រាប់រងគ្រោះឲ្យទៅយកឯកសារពាក់ព័ន្ធនឹងម៉ូតូមកដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចមចៅទី៣ តែប៉ុណ្ណោះ​ ៕