រន្ធត់ណាស់ ! ផ្ទុះធុងហ្គាសឆេះបន្ទប់ជួលស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌នៅក្នុងផ្នួកភ្លេីង នឹងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យខណៈជនរងគ្រោះទាំងពីរនាក់ចេញពីធ្វើការសំណង់ហើយនាំគ្នាស្ងោមាន់ដេីម្បីហូបបាយស្រាប់តែផ្ទុះធុងហ្គាសឆាបឆេះបន្ទប់ជួល ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង២០នាទីយប់ ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះ ព្រីម សុខា ភេទប្រុស អាយុ២១ ឆ្នាំមុខរបរដើរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែ ។ ចំណែកម្នាក់ទៀតឈ្មោះ ព្រីម ឃីញ ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នានិងស្រុកកំណើតជាមួយគ្នា។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះខ្លោចស្លាប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធ័ម ។ ចំណែកប្អូននឹងក្មួយជីដូនមួយ បានរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ភ្លាមៗក៏មានការផ្អើលដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់ ខណៈដែលមកដល់អគ្គីភ័យត្រូវបានរលត់ទៅវិញ។
ក្រោយកើតហេតុសមត្ថកិច្ចកច្ចមូលដ្ឋាននិងជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕