Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!!​ ស្ត្រីពោះធំ៦ខែត្រូវរថយន្តកិនស្លាប់ទាំងម្ដាយនិងកូន​ ឯប្ដីរបួសស្រាល

​ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូដឹកប្រពន្ធដែលមានផ្ទៃពោះ៦ខែមកពីខេត្តស្វាយរៀងត្រលប់មកភ្នំពេញដើម្បីចូលធ្វើការងារវិញ​ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមកបុកពីក្រោយទាំងកំរោល​និង​កិនចំក្បាលប្រពន្ធធ្លាុយខួរស្លាប់ទាំងម្ដាយនិងកូន​នៅផ្ទៃ រីឯប្ដីរងរបួសស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង​២០​នាទីព្រលប់​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ​ ក្នុងសង្កាត់​បាក់ខែង​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។

សពស្ត្រីរងគ្រោះមានឈ្មោះ​ ស្រីនី​ អាយុ២៥​ឆ្នាំ​ មានផ្ទៃពោះ៦ខែ​ មុខរបកម្មការីរោងចក្រ​ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

យោងតាមសម្ដីបុរសជាប្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ2017​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខស្វាយរៀង​1J-9865 ឌុបប្រពន្ធដែលមានផ្ទៃពោះទើប​តែបាន៦ខែ​ មកពីខេត្តស្វាយរៀង​ គោល​បំណងមកភ្នំពេញ​ ដោយមានផ្ទះជួលនៅម្ដុំព្រៃសរ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ​ ទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកេីតហេតុ​ស្រាប់តែមាន​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាក​លេខព្រះស៊ីហនុ3A-7295ធ្វើដំណើរស្រប​គ្នាមកបុកពីក្រោយទាំងកំរោល​ ហើយកិន​ចំក្បាលប្រពន្ធបណ្ដាលឲ្យស្លាប់ទាំងម្ដាយនិងកូន​ ចំណែករូបគាត់ជាប្ដីរងរបួសស្រាល។​

​ក្រោយកេីតហេតុភ្លាមៗ​ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ​ ដោយព្យាយាមបើករត់ទាំងម៉ូតូជាប់នៅក្រោមរថយន្តអូស​ប្រមាណជិតមួយរយម៉ែត្រ​ទេីបឈប់ទុក​រថយន្តចោលចុះរត់ចូលព្រៃបាត់។

​បន្ទាប់មក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវ​គោក​ នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់​ ។ ចំណែកសពស្ត្រីរង​គ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ​ ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើ​បុណ្យតាមប្រពៃណី៕​