លក់ឡានបានលុយនាំគ្នាចូលម៉ាស្សាកោសជប់ បាត់លុយអស់៥០០០ដុល្លារសង្ស័យនារីម៉ាស្សាលួចយក
ភ្នំពេញ ៖ បុរសបីទើបតែលក់រថយន្តកូរ៉េចំណុះ៣តោនបានលុយ១០៥០០$ នាំគ្នាចូលម៉ាស្សាកោសជប់ ចេញមកខាងក្រៅ ឆែកកាបូប មើលបាត់លុយដុល្លាអស់៥០០០ដុល្លារហេីយឃើញដុល្លាខ្មោច៦០០ដុល្លាក្នុងកាបូកមកវិញ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលជាម្ចាស់លុយ មានឈ្មោះ រុន អេម ភេទប្រុស អាយុ៣៩ឆ្នាំមុខរបកសិករ មានស្រុកកំណេីត ភូមិជ្រុងពពេល ស្រុករមាសហែកខេត្តស្វាយរៀង។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មានគ្នាបីនាក់ បានបើករថយន្តូកូរ៉េមួយគ្រឿងមកពីខេត្តស្វាយរៀងយកមកលក់នៅភ្នំពេញម្ដុំផ្លូវ២០០៤បានលុយ១០៥០០ដុល្លារលុះពេលលក់បានលុយហើយក៏បាននាំគ្នាចូលម៉ាស្សាកោសជប់ឲ្យ ខណៈពេលដោះខោអាវនិងកាបូកចេញព្យួួរមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកស្រែនៅខាងមុខហាងថា(ប៉ូលីសមកហើយ )រួចបានជិះម៉ូតូចេញទៅបាត់ធ្វើឲ្យពួកគាត់ទាំងបីនាក់មានការភិតភ័យដោយខ្លាចប៉ូលីស ចាប់ដោយ ក៏ចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ ពេលមកដល់ផ្ទះសំណាក់ហើយបានដោះកាបូបស្ពាយចេញដោយមានការសង្ស័យកាបូបស្រាលពេក រួចក៏ឆែកមើលស្រាប់តែបាត់លុយអស់៥០០០ដុល្លារ ហេីយបែជាមានលុយដុល្លាខ្មោច៦០០ដុល្លារ ។
ប្រភពដដែលបានបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះគាត់ទាំងបីនាក់បានជិះកង់បីមកកន្លែងម៉ាស្សាវិញស្រាប់មកដល់គេបិតភ្លើងងងឹតនិងយកស្លាកយីហោចេញអស់ មួយសន្ទុះក្រោយមកក៏បងប្អូនអ្នកសារព័ត៌មានជាច្រើនចុះមកសួរនាំនិងធ្វើការឡាយផ្ទាល់ផងដែរ ដើម្បីឲ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ បន្តែគ្មានសមត្ថកិច្ចណាម្នាក់មកអើតពើសួរនាំបន្តិចសោះ។
ក្រោយមក ជនរងគ្រោះបានជិះកង់បីឥណ្ឌាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ទាំងក្ដីអសង្ឃឹម ៕