Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ប៉ូលីសស័ក្តិ៤ម្នាក់នៅក្រសួងមហាផ្ទៃ​ បាញ់​២គ្រាប់​ ត្រូវជេីងបុរសម្នាក់រងរបួស រួចរត់គេចបាត់​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចដង្កោ​ និងខណ្ឌមានជ័យ​ ចុះរុញដាក់គ្នា

​ភ្នំពេញ​៖​ ជនដៃដល់ម្នាក់ជាមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ​ បានដកកាំភ្លេីងបាញ់សម្ដៅទៅរកគូរសត្រូវចំនួន២គ្រាប់​ បណ្ដាលឲ្យត្រូវចំជេីងមួយគ្រាប់​រងរបួសហូរឈាមនិងចំទ្វាកញ្ចក់មួយគ្រាប់ទៀតបែកខ្ទេច​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ កាល​ពីវេលាម៉ោងប្រមាណ៩យប់​ ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ៣៧១​ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ ជាប់ព្រុំប្រទល់និងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។

​ ជនដៃដល់មានឈ្មោះ​ កេត​ ផារ៉េន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុនរបបជាមន្ត្រីប៉ូលីសស័ក្តិ៤​នៅក្រសួងមហាផ្ទៃ​ ។ រីឯជនរងគ្រោះឈ្មោះ​ ប៊ុន​សុិម​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុខរបបនៅផ្ទះ​ ក្នុងសង្កាត់​បឹងត្របែក​ ខណ្ឌចំការមន​ ។

​ យោងតាមសម្ដីជនរងគ្រោះបានរៀបរាប់​ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ មុនពេលកេីត​ហេតុ​ រូបគាត់មានគ្នា៤នាក់​ ជិះម៉ូតូចេញពី​ហូបចុកអីតិចតួចនៅម្ដុំបឹងត្របែក​ ហេីយជូនមិត្តភ័ក្តមកផ្ទះនៅកន្លែងកេីតហេតុ​ ខណៈ​មក​ដល់មុខផ្ទះ​មួយភ្លេត​ ស្រាប់តែលេចមុខជន​ដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនជិតស្និត​ បានចុះពីលេីរថយន្ត​របស់ខ្លួនមិនចាំម៉ាក​ហេីយដេីរឆ្លងផ្លូវមកសួរនាំមិត្តភ័ក្តគាត់មួយ​មាត់ពីរ​ រួចដេីរទៅជិះរថយន្តរបស់ខ្លួនវិញ​នៅលេីផ្លូវ៣៧១​ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌ​មានជ័យ​ ក៏បេីកកញ្ចក់រថយន្តដកកាំភ្លេីងខ្លីបាញ់សម្ដៅមកជនរងគ្រោះដែលនៅផ្លូវ​ម្ខាងទៀតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ចំនួន២គ្រាប់​ ដោយមួយគ្រាប់ចំជេីងខាងស្ដាំ​ និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច​ រួចហេីយក៏បេីករថយន្តគេចខ្លួនបាត់​ ។ ចំណែកឯជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដេីម្បីពិនិត្យនិងលាងរបួសភ្លាមៗផងដែរ​ ។

​មួយសន្ទុះក្រោយមក​ ជនរងគ្រោះបានមកកន្លែងកេីតហេតុវិញ​ ទេីបបង្កការភ្ញាក់ផ្អេីល​ដល់អ្នកសារព័ត៌មានជាច្រេីនចុះមកផ្ដឹតយក​រូបភាព​ និងឡាយសម្ភាសផ្ទាល់​ទេីបដឹងលឺ​ដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២​ និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាល​ ដង្កោ​ ចុះមកដល់ហេីយរុញដាក់គ្នា​ ទេីបជនរងគ្រោះសម្រេចចិត្តទុកសម្បកផ្ទុះដែលរកឃេីញ​មួយគ្រាប់ រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅ​មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដេីម្បីឲ្យជួយស្រាវជ្រាវចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់​ ៕​