សំណង់រឹងមាំបំពានលើដីអណ្តូងមាសប្រជាពលរដ្ឋស្ទុះការតវ៉ាដូចគោលោតនិងឱ្យវ៉ៃចោល
ខេត្តកំពត ៖ អណ្ដូងមាសដុះនៅភ្នំលក គេធ្វើសំណង់រំលោភយក តែអាជ្ញាធរសន្យារយៈពេល40ថ្ងៃឱ្យរុះរើដោយខ្លួនឯងវិញ ហើយប្រជាពលរដ្ឋជាច្រើននាក់នៅភូមិលក ឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ក៏បានលើកគ្នាជាច្រើនដងមកហើយមកកាន់អណ្ដូងលកនៅជាប់ជើងភ្នំលក ឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាចនេះ។
ពលរដ្ឋលើកគ្នាមកកាន់អណ្ដូងមាសដុះនៅជើងភ្នំលកនេះទាមទារឱ្យអាជ្ញាធររុះរើសំណង់ដែលធ្វើរំលោភយកដីអណ្ដូងមាស ដែលមានតាំងពីយូរយារណាស់មកហើយ ។
ចំណែកឯពលរដ្ឋផ្សេងទៀតក៏មានការសំណួមពរអោយរក្សារអណ្ដូងនេះ ទុកទឹកប្រើរួមមិនចង់អោយមានការធ្វើផ្ទះនៅជិតអណ្ដូងនោះឡើយ ព្រោះត្រូវយកទឹកប្រើប្រាស់រួមគ្នា តកូនតចៅ។
លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច បានថ្លែងប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី13ខែធ្នូនេះថា ពាក់ព័ន្ធអ្នកធ្វើសំណង់រឹងនៅលើដីអណ្ដូងមាសដុះនៅជើងភ្នំលកនេះ អាជ្ញាធរស្រុក និងឃុំ បានទៅអោយម្ចាស់ដែលជាអ្នកធ្វើសំណង់នោះចុះកិច្ចសន្យារួចហើយ មិនអោយលើសពី40ថ្ងៃទេ អោយម្ចាស់សំណង់វាយចេញដោយខ្លួនឯង។ ហើយបើលើសពី40ថ្ងៃនេះ គេមិនវាយ អាជ្ញាធរនឹងចាត់ការទៅតាមផ្លូវច្បាប់។ ទោះជាយ៉ាងណា ឈ្មោះ គឹម ថើយ អាយុ64ឆ្នាំដើមកំណើតខ្មែរកម្ពុជាក្រោម ក៏បានសន្យាថា ខ្លួនពិតជាវាយចោលតាមកិច្ចសន្យាអាជ្ញាធរស្រុកកំពង់ត្រាច៕