បុរសម្នាក់យកគ្រាប់មិនទាន់ផ្ទុះមកដំលេងបណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់
ព្រះវិហារ៖ បុរសម្នាក់យកគ្រាប់បេ៤០ដំលេងបណ្ដាល ឲ្យផ្ទុះរងរបួសធ្ងន់ភ្លាមៗត្រូវបានគេដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង១០នាទីរសៀលថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៨នៅ ភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះមានឈ្មោះ លេង បូណាភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
សមត្ថកិច្ចបានអោយដឹងថានៅរសៀលថ្ងៃកើតហេតុ ជនរងគ្រោះបានយកគ្រាប់បេ៤០ដែលរើសបានយូ ហើយ យកមកដំដោយកាំបិតក្នុងគោលបំនងកែឆ្នៃ គាប់ជួនពេលកំពុងដំនោះ ក៍ត្រូវកាដង់គ្រាប់ផ្ទុះបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានគេជួយសង្រ្គោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកត្រូវបាន បញ្ជូនបន្តទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារ ។
ជុំវិញករណីនេះសមត្ថកិច្ចលោកក៍បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ បើសិនរើសបានឫក៍ជួបប្រទះត្រូវរាយការណ៍មកសមត្ថកិច្ច មិនត្រូវយកវាទៅដំឫគប់លេងនោះទេ៕