Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារគៀបចូលក្នុងម៉ាស៊ីនកាត់ក្រដាសកាតុង ក្នុងសិប្បកម្ម ប៉ោ ឡុង.!

ភ្នំពេញ៖ បុរសម្នាក់ គៀបចូលក្នុងម៉ាស៊ីនកាត់ក្រដាសកាតុង ក្នុងសិប្បកម្មប៉ោ ឡុង បណ្តាលឲ្យ ប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ រហូតស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៥:១០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងសិប្បកម្ម ប៉ោ ឡុង ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈិន ជីងកុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងផ្សារដែក ស្រុកកំណើត ភូមិបឹងត្រគួន ឃុំគោគល្មៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បើតាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យបច្ចេកទេសវិទ្យាសាស្ត្រ បានពិនិត្យកន្លែងកើតហេតុ និងនៅលើខ្លួនសព បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរ ព្រោះគៀបម៉ាស៊ីនកាត់ក្រដាសកាតុង ក្នុងសិប្បកម្មប៉ោ ឡុង មិនពាក់ព័ន្ធករណីឃាតកម្មឡើយ។

បច្ចុប្បន្ន សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើឯកសារ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕