ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រៃវែង មានវិធានការចំពោះទីតាំងល្បែងសុីសង(កាសុីណូ777 )នៅឃុំបន្ទាយចក្រី ដែលកំពុងបើកលេងផ្គើននិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលមិនខ្លាចឆ្លងជំងឺ កូវីដ.១៩
ខេត្តព្រៃវែង ៖ យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យអ្នកសារព័ត៌មានដឹងថា! ទីតាំងបនល្បែងសុីសង នៅក្នុងកាស៊ីណូ យីហោ ( 777 ) ស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងតែបណ្ដែបណ្ដោយអោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ច ខេត្តព្រៃវែង និងស្រុកព្រះស្ដេច គ្មានចំណាត់ការចំពោះទីតាំងកាសុីណូខាងលើ ផ្គើន និងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ប្រឆាំង ក្រសួងសុខាភិបាល ដែលកំពុងព្រួយបារម្មណ៍ ពីករណីឆ្លងរាលដាល នៃជំងឺកូវីដ.១៩ ។
ប្រភពបានអោយដឹងទៀតថា ទីតាំងបើកលេងល្បែងសុីសង ក្នុងកាសុីណូ យីហោ(777)នេះជារៀងរាល់ថ្ងៃគេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរចូលលេងជាច្រើន គគ្រឹកគគ្រេង យ៉ាងអណាធិបតេយ្យ.ល្បែងដូចជា(ប្រជល់មាន់.បៀរ.អាប៉ោង ហើយនិងយូគី) តែគេមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច ខេត្ត និងស្រុក ចុះមកណែនាំទប់ស្កាត់ឬបង្ក្រាបនោះទេ ។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត កាសុីណូ រាល់ល្បែងសុីសង ដាច់ខាតមិនអនុញ្ញាតអោយពលរដ្ឋខ្មែរ ចូលលេងល្បែងក្នុងកាសុីណូនោះឡើយ ។
ដូច្នេះហើយទើបបានជាពលរដ្ឋស្នើសុំលោក ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង និងជាពិសេស លោក ព្រំ សន្ធរ ដែលជាស្នងការនគរបាលខេត្តព្រៃវែង មេត្តាមានវិធាការទបស្កាត់និងបង្ក្រាបទីតាំងល្បែងសុីសងនេះផង កុំបណ្តោយឲ្យម្ចាស់ទីតាំង(កាសុីណូ 777 ) មួយកន្លែងនេះមានឥទ្ធិពលខ្លាំងជាងលោកអភិបាលខេត្តនិងលោកស្នងការពេក។ ដើម្បីរក្សានូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ និងដើម្បីថែរក្សាក្ដីសុខសាន្តជួនប្រជពលរដ្ឋ ៕