បុរសម្នាក់ព្រោះតែភ្លើងប្រចណ្ឌដាច់ចិត្ត ចងកសម្លាប់ខ្លួនចោលកូននិងប្រពន្ធ
ភ្នំពេញ៖ បុរសម្នាក់ខឹងប្រពន្ធធ្វើការងារថែមម៉ោងយប់ ច្រើនពេកកើតភ្លើងប្រចណ្ឌ គិតខ្លីសម្រេចចិត្ត ចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល
ហេតុការណ៍នេះបានបង្ករអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលលេខ០៩ជាន់ទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាចធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ប៊ុត សាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅផ្ទះជួលលេខ០៩ ជាន់ទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិស្នេហ៍រាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
មានប្រពន្ធឈ្មោះ វ៉ែន ពៅ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅជាមួយប្តី មានស្រុកកំណើត ភូមិនាងទទឹង ឃុំទឹកហូរ ស្រុកលលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រមទាំងមានកូនស្រី២នាក់
បើតាមសម្តី ស្រ្តីជាប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ រូបគាត់បានទៅធ្វើការ រោងចក្រ ថែមម៉ោងរហូត ដល់ម៉ោង៨យប់ លុះត្រលប់មកផ្ទះវិញ ស្រាប់តែប្តីរបស់គាត់ រករឿងប្រចណ្ឌ ឈ្លោះហើយបានទាស់ពាក់សម្តីជាមួយគ្នាបន្តិច ហើយប្តីគាត់ សុំលែងលះគ្នាទាំងយប់តែរូបគាត់បានប្រាប់ថា បើចង់លែង ចាំព្រឹកឡើងចាំឡើងទៅលែងគ្នា បន្ទាប់មកបាននាំគ្នាដេកលក់អស់ទៅ ។
ប្រភពដដែលបានបន្តទៀតថា លុះព្រឹកឡើងពួកគាត់មិនបាននិយាយគ្នាអ្វីនោះទេ ហើយរូបគាត់ជាប្រពន្ធ ក៍ចេញធ្វើការរោងចក្រដូចសពដង ដោយមិនបានមក ហូបបាយនៅផ្ទះទេ គឺហូបបាយនៅរោងចក្រ លុះដល់ម៉ោង៤រសៀល ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៨ រូបគាត់បានចេញពីធ្វើការមកផ្ទះវិញខណៈមកដល់គាត់គោះទ្វារផ្ទះ ដើម្បីអោយប្តីបើកទ្វារ តែមិនបើកក៏រុញទ្វារចូល ក៍ស្រាប់តែឃើញប្តីរបស់គាត់ បានចងក ជាមួយនិងខ្សែក្រវ៉ាត់ស្លាប់បាត់ទៅហើយ ។ ភ្លាមៗបានរាយការ ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។
ក្រោយពេលកើតហេតុ បន្ទាប់ជំនាញ់កោសល្យវិច្ឆ័យសាកសពរួចបានបញ្ជាក់ថា សពជនរងគ្រោះ គឺពិតជាស្លាប់ដោយ អត្តឃាត់ចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សព ជនរងគ្រោះ អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕