បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់សង្ស័យជាករណីឃាតកម្មវាយសម្លាប់បំបិតមាត់
ខេត្តព្រះវិហារ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញដេកស្លាប់សង្ស័យគេវាយសម្លាប់ដោយមិនដឹងមូលហេតុច្បាស់លាស់ នៅក្នុង ឃ្លាំងឈើ មួយកន្លែងកាលពីវេលាម៉ោងប្រហែល៣រសៀលថ្ងៃទី០៧ខែ កញ្ញាឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងនិងខេត្តព្រះវិហា។
ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះ នោះទេគ្រាន់ តែដឹងថាជាតៃកុងបើករថយន្តដឹកឈើ នៅក្នុងឃ្លាំង ដែលគេស្គាល់ថាម្ចាស់ឃ្លាំងមានឈ្មោះ ចេង ។
បើយោងតាមប្រភពសូមមិនបញ្ចេញឈ្មោះបានខ្សឹប ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមនិង តៃកុងរថយន្តដឹកឈើ ប្រហែល៥ទៅ៦នាក់ផ្សេង ទៀត បាននាំគ្នាផឹកសុី នៅខាងក្រៅឃ្លាំងកើតហេតុ លុះផឹកសុីរួចក៏បាននាំគ្នាមកឃ្លាំងវិញតែមិនដឹងថាមាន រឿងអ្វីទេស្រាប់តែម៉ោងប្រហែល៣រសៀលក៏ប្រទះ ឃើញបុរសរងគ្រោះដេកស្លាប់តែម្ដង ។ ភ្លានៗប្រជា ពលរដ្ឋខ្លាចមានបង្ហាក៏បានរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានចុះមក ពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ ។
ប្រភពខ្លះបានខ្សឹបប្រាប់ថា សង្ស័យតែជនរងគ្រោះដឹង រឿងនៅក្នុងឃ្លាំងឈើច្រើនហើយទំលាយទៅខាង ក្រៅទើបគេសម្លាប់ចោល ។
ក្រោយពេលទទួលបានដំណឹងពីប្រជាពលរដ្ឋភ្លាមកម្លាំងសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ តែម្ចាស់ឃ្លាំងនិង សមត្ថកិច្ចហាក់បីដូចជាមានការលាក់បាំងព័ត៌មានមិនបង្ហើបយកអ្នកការសែតដឹងរឿង ។ លុះធ្វើកោសល្យវិច្ឆ័យរួចសមត្ថកិច្ចបានដឹកសពជនរងគ្រោះចេញពីកន្លែងកើតហេតុទាំងយប់ដោយប្រាប់ថាយក ទៅស្រុកកំណើតប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ ៕