បុរសជនជាតិបង់ក្លាដេស២នាក់ ឈ្លោះគ្នារឿងជំពាក់លុយ៥ពាន់ដុល្លារអត់សង ទើបម្ចាស់បំណុលខឹងចាក់សោពីខាងក្រៅបន្ទប់ បង្ខាំងកូនបំណុលរបស់ខ្លួន៤ថ្ងៃមកហើយ
ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥នៅភោជនីយដ្ឋានកាហ្វេ «មេហ្គាឡូ» ម្តុំគីឡូម៉ែតលេខ៨ ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ។
បុរសជនជាតិបង់ក្លាដេស២នាក់ ឈ្លោះគ្នារឿងជំពាក់លុយ៥ពាន់ដុល្លារអត់សង ទើបម្ចាស់បំណុលខឹងចាក់សោពីខាងក្រៅបន្ទប់បង្ខាំងកូនបំណុលរបស់ខ្លួន៤ថ្ងៃមកហើយ មិនឱ្យចេញទៅណា បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះទៅអន្តរគមន៍ភ្លាមៗ រួចអះអាងថាជាករណីចាប់បង្ខាំងមនុស្សខុសច្បាប់។
មុនពេលកើតហេតុ បុរសម្នាក់ដែលជាជនជាតិបង់ក្លាដេដសម្នាក់ មិនស្គាល់អត្តសញ្ញាណ គាត់តែងតែទៅហាងរបស់គាត់អង្គុយផឹកស៊ី ខណៈមុនពេលដែលកើតហេតុស្រាប់តែជនរងគ្រោះជាជនជាតិបង់ក្លាដេសដូចគ្នា បានទូរស័ព្ទមកប្រាប់ឲ្យគាត់ជួយបកប្រែថា គាត់កំកំពុងត្រូវបានគេចាប់ឃុំនៅក្នុងផ្ទះនៅផ្លូវជាតិលេខ៥នៅចំណុចមុខភោជនីដ្ឋាន កាហ្វេ មេហ្គាឡូ រយៈពេល៤ថ្ងៃមកហើយ អត់ឲ្យបាយទឹកនិងចេញទៅក្រៅនោះ ក្រោយទទួលបានព័ត៌មានហើយ ស្ត្រីជាម្ចាស់ហាងបានជិះម៉ូតូទៅដល់កន្លែងកើតហេតុឃើញបន្ទប់ចាក់សោពីខាងក្រៅ ក៏បានប្តឹងសមត្ថកិច្ចផ្អើលបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនឹងកន្លែងកើតហេតុចោមរោមមើលអស់រយះពេលជិតមួយម៉ោង។ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យនឹងជនរងគ្រោះយកទៅប៉ុស្តិ៍ច្រាំងចំរេះ២ ដើម្បីធ្វើការសួរនាំ ប៉ុន្តែជនជាតិបង់ក្លាដេសដែលជាជនរងគ្រោះ ពេលសមត្ថកិច្ចនាំខ្លួនចេញមកក៏ស្រែកថាជួយផងៗមិនដឹងថាមាមានរឿងអ្វីឲ្យប្រាកដនោះទេ ។
ដោយឡែកបើតាមបុរសជនជាតិបង់ក្លាដេសម្នាក់ ដែលជាអ្នកចាក់សោជនរងគ្រោះជាជនជាតិដូចគ្នានោះ ក៏បានបញ្ជាក់ថា មកពីជនរងគ្រោះរូបនេះជំពាក់លុយខ្លួនជាង5000$ហើយអត់សង ទើបគាត់ចាក់សោមិនឲ្យទៅណា ខ្លាចរត់គេចខ្លួន បែរជាផ្អើលថា ជាករណីចាប់ជំរិតទៅវិញ។
សមត្ថកិច្ចបានឃាត់ខ្លួនភាគីទាំងសងខាងជាបណ្តោះអាសន្ន ដើម្បីធ្វើកិច្ចសន្យារួចក៏ឲ្យត្រឡប់ទៅផ្ទះវិញ ៕