Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសដែលយកខ្លួនទៅទ្រោបពីលើប្អូនស្រីពិការ មិនឲ្យរលាកភ្លើងនោះ ពេលនេះ បានលាចាកលោកហើយ…

ភ្នំពេញ ៖ បុរសជាបងសុខចិត្តយកខ្លួនទៅទ្រោបពីលើប្អូនស្រីពិការ ដើម្បីបាំងប្អូនការពារប្អូនមិនអោយរលាកភ្លើង ក្នុងហេតុការណ៍អគ្គិភ័យផ្ទុះហ្គាសនោះ បានផុតដង្ហើមលាចាកលោកនេះហើយ កាលពីយប់មិញ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១០.១០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅផ្លូវ ១៦៩ ក្រុមទី២១ ភូមិ០៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មា្ចស់ផ្ទះខាងលើ មានឈ្មោះ ម៉ៅ រ័ត្នដារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ជាមន្រី្តនគរបាល៕
នេះជាដំណឹង​ដ៏គួរឱ្យសោកស្ដាយជាទីបំផុត ដោយ​សារជនរងគ្រោះរូបនេះ ត្រូវ​បាន​ប្រជាពល​រដ្ឋ និងកងកម្លាំង​អន្តរាគមន៍ជួយសង្គ្រោះចេញពីអណ្ដាតភ្លើងបានហើយ តែ​ត្រូវបានបាត់បង់ជីវិត ដោយ​សារតែស្ថាន​ភាព​ធ្ងន់ធ្ងរពេក។

យោង​តាម​ការ​បង្ហោះរូបភាព និងសារពីសាច់ញាតិជនរងគ្រោះបាន​ឱ្យដឹងថា៖អាប្អូន សំរាក់ចុះ យើងបែកគ្នារហូតហើយ ពួកយើងពិតជាសោកស្ដាយណាស់ មនុស្សនៅក្មេងល្ហក់បែរជាជួបរឿងអកុសលយ៉ាងនេះ។

សូមបញ្ជាក់ថា យុវជន​រង​គ្រោះ​មានឈ្មោះ ឡាញ់ ឈុ​ន​លី អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅឃុំ​​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​៦​ម៉ែត្រ មានឈ្មោះ​ម៉ៅ រ័​ត្ន​ដា​រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជាម​ន្រី្ត​នគរបាល ចំណែកឯ​យុវជន​រង​គ្រោះ ជា​អ្នក​មក​ជួលស្នាក់នៅ ជាមួយ​ប្អូនស្រី ដើម្បី​រៀនសូត្រ.ដូច្នេះអង្គភាពយើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង។