Friday, November 22, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្តស្តារិចសង្ស័យស្រវឹងបើកជ្រុលបុកម៉ូតូចំពីមុខ ហើយអូសប្រហែល៥០ម៉ែត្រ ទើបប្រជាពលរដ្ឋដេញឃាត់ ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ នៅវេលាម៉ោង០៩និង០០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុង ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសម្នាក់បានលោតចេញពីម៉ូតូទាំងភ័យរន្ធត់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវត្រូវរថយន្តស្តារិចសង្ស័យស្រវឹងបើកក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹងហើយអូសប្រហែល១គីឡូដីទើបប្រជាពលរដ្ឋដេញចាប់បាននិងព្រួតវាយទ្រោមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។

មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HE 3709ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្តារិចមួយគ្រឿងពណ៌ទឹកប្រាក់អត់ស្លាកលេខបើកបរដោយបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតទិសដៅពីជើងទៅត្បូងតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ លុះមកដល់ផ្លូវរថភ្លើងរថយន្តបានបត់មកខាងឆ្វេងដៃហើយក៏ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង សំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ចំណែកម្ចាស់រថយន្តមិនឈប់ធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូ បែរជាបើករថយន្តទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសជាង១គីឡូដីទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះនាំគ្នា ជួយដេញឃាត់រថយន្តបង្កបានភ្លាមៗ ដោយសារទប់កំហឹងមិនបានម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ ៕