Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចុះបង្រ្កាបក្រុមម៉ូតូធំធ្វើដំណើរទេសចរណ៍ ដែលពួកគេដាក់ស៊ីមាំងបំពងសំឡេងលឺខ្លាំង

ខេត្តពោធិ៍សាត់ ៖ កម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប សហការបង្រ្កាបក្រុមម៉ូតូធំធ្វើដំណើរទេសចរណ៍ ដែលពួកគេដាក់ស៊ីមាំងបំពងសំឡេងលឺខ្លាំង ដើម្បីយកមកធ្វើការអប់រំ នៅថ្ងៃអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ។

សមត្ថកិច្ចនគរបាលសហការបង្រ្កាបក្រុមម៉ូតូធំនេះ ធ្វើឡើងនៅតំបន់ទេសចរណ៍ភ្នំ១៥០០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ក្រុមម៉ូតូធំដែលសមត្ថកិច្ចឃាត់ចំនួន៩គ្រឿង ក្នុងនោះចំនួន៥ម៉ាក WlNNER និងចំនួន៤គ្រឿងទៀតម៉ាក EXClTER ហើយការឃាត់នេះដោយសារពួកគាត់ដាក់ស៊ីមាំងបំពងសំឡេងលឺខ្លាំងៗ ម្ចាស់ និងម៉ូតូធំៗទាំងអស់យកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕