ពលរដ្ឋរងចាំមើលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ ហ៊ានបង្ក្រាបទីតាំងល្បែងសុីសងឆ្នោតឡូតូដែរឬទេខណៈខណ្ឌមួយចំនួនបានបង្ក្រាបហើយ
ភ្នពេញ ៖ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងល្បែងសុីសងខុសច្បាប់ ប្រភេទឆ្នោតឡូតូ ជាច្រើនកន្លែងនៅក្នុងទឹកដីអាណាចក្រខណ្ឌឫស្សីកែវ កំពុងបើកដំណើរការយ៉ាងរលួនគគ្រឹកគគ្រេង ដោយមិនមានអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបឡើយ ខណៈខណ្ឌមួយចំនួនបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ ។
កន្លងមកគេក៏សង្កេតឃើញលោក ជា ពិសី អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ តែងតែដឹកនាំកម្លាំងចុះបង្ក្រាបល្បែងសុីសងខុសច្បាប់មួយចំនួនជាហូហែរ តែនៅល្បែងសុីសង ប្រភទឆ្នោតឡូតូនេះ មិនទាន់ឃើញលោកដឹកនាំកម្លាំងចុះបង្ក្រាបល្បែងនៅឡើយទេ ។
ប្រជាពលរដ្ឋបានបន្តថា គ្រាន់តែនៅសង្កាត់ទួលសង្កែទី១ មានទីតាំងល្បែងសុីសងឆ្នោតឡូតូ នេះប្រហែលជិតទីតាំងឯនោះ នេះមិនទាន់និយាយដល់សង្កាត់ផ្សេងទៀតផង ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ កន្លងទៅលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាតនូវល្បែងសុីសងតាមអនឡាញkenoរួមទាំងល្បែងសុីសងដទៃៗទៀតផងដែរ។
មហាជនរងចាំមើលថាតើ លោក ជា ពិសីអភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ និងលោកអធិការអាចស្រាវជ្រាវដឹកនាំកម្លាំងចុះបង្ក្រាបល្បែងសុីសងនេះដែរឬទេ? ៕