Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់​ !​ ទាស់គ្នារឿងគ្រោះថ្នាក់​ចរាចរណ៍បន្តិចបន្តួចនិយាយមិនត្រូវគ្នា​ ដក​កាំភ្លើងបាញ់ជាច្រើនគ្រាប់សំដៅទៅលើ​នាយរង​ព្រហ្មទណ្ឌកំរិតស្រាល​ រាជធានី​ភ្នំពេញម្នាក់​ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ​ ៖​ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានី ភ្នំពេញត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជា ច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហេីយ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ដោយឡែកជនដៃដល់បានបេីករថយន្តគេច ខ្លួនបាត់។
ហេតុការណ៍​គួរឲ្យរន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិក្បាលដំរីទី២​ សង្កាត់កាកាបទី២​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះឈ្មោះ​ រ៉េត​ ស៊ីនេត​ ភេទប្រុសអាយុ៤០ឆ្នាំ​ មុខរបរជាមន្ត្រីនគរបាល​ នាយ​រងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។

​យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញជនរងគ្រោះបេីករថយន្តម៉ាកFORD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-3738 បេីកបរ​តាមមហាវិថីហសព័ន្ធរុស្ស៊ី​ក្នុងទិសដៅពីកេីត​ទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុ​ស្រាប់តែមានរថយន្តlexus 300​ ពណ៌​ខ្មៅ​មួយគ្រឿងពាក់ស្លាកលេខសៀមរាប​2A-4546 បេីកមកបុកពីក្រោយបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចបន្ទាប់មកភាគី​ទាំងសងខាងបានឈប់ដេីម្បីចរចារគ្នាដោយ​ភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។
ប្រភពដដែលបានបន្តថា​ បន្ទាប់មក​ ស្រាប់​តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្ខពួក២នាក់ទៀតបានដកកាំភ្លេីង​មិនចាំម៉ាកបាញ់ប្រហាទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ​៣​គ្រាប់​ ទី១​ ចំក្បាល​ ២គ្រាប់ទៀតចំដេីមទ្រូង​និងពោះ​ បន្ទាប់ពីបាញ់ប្រហារួចក្រុមជនបង្ក​បានបេីករថយន្តគេចខ្លួនបាត់ស្រមោល។

​ក្រោយកេីតហេតុភ្លាមៗជនរងគ្រោះត្រូវបាន​រថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​ តែជាអកុសលដោយសាររងបួសធ្ងន់ធ្ងរពេកត្រូវបានដាច់ខ្យល់ស្លាប់ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ​ ។

បច្ចុប្បន្ន​ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។ ដោយឡែកជនរងគ្រោះត្រូវបាន​សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕