សាហាវមែន!! គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះបង្កជាទំនាស់ រហូតដកកាំភ្លើងបាញ់៩គ្រាប់ ត្រូវក្បាលមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្លាប់ម្នាក់
ភ្នំពេញ៖ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ រហូតឈានដល់ការបាញ់បោះដល់ទៅ៩គ្រាប់ បណ្តាលអោយមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់ ត្រូវក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ តែមិនទាន់ដល់ពេទ្រ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងជាង១២:០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហពន្ធរុស្ស៊ី មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយពីធ្វើសកម្មភាព បាញ់សម្លាប់មន្ត្រីនគរបាលហើយ គូរទំនាស់បានជិះរថយន្តគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ រ៉េត ស៊ីនេត ហៅ ញ៉ក់ ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌនៃស្នងការដ្ឋាន រាជធានីភ្នំពេញ ហើយជនរងគ្រោះ ក៏ជាម្ចាស់ហាងបាយដ៏ល្បីនៅម្តុំបាក់ទូកផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ បើករថយន្តម៉ាក FORD ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-3738 តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត lexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-4546 បើកមកបុកពីក្រោយ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច បន្ទាប់មកភាគីទាំងសងខាង បានឈប់ដើម្បីចរចារគ្នា ដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿង។
ប្រភពដដែលបានបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡើងទៅលើរថយន្ត ចំណែកបក្សពួក២នាក់ទៀត បានដកកាំភ្លើងមិនចាំម៉ាក បាញ់ប្រហារ ទៅលើជនរងគ្រោះ ចំនួន៩គ្រាប់ បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់ ដោយចំក្បាល ២គ្រាប់ និងត្រូវចំដើមទ្រូងនិងពោះ បន្ទាប់ពីបាញ់ប្រហាររួច ក្រុមជនបង្កបានបើករថយន្តគេចខ្លួនបាត់ទៅ
បច្ចុប្បន្នសាកសពសមត្ថកិច្ចបន្ទាប់ពីធ្វើកោសល្យវិច័យហើយបានប្រគល់ឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯជនសង្ស័យសមត្ថកិច្ចកំពុងតែតាមរកចាប់ខ្លួនដើម្បីទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។