សមត្ថកិច្ចខណ្ឌដង្កោឆ្មក់បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសង្កោធ្វេីការឃាត់ខ្លួនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី ២៩ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទី ត្រង់ចំណុចក្រោយផ្សារទួលសំបូរ ផ្លូវលំ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថាមុនពេលកេីតហេតុលោកបានបញ្ជាឲ្យកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង បានធ្វើការស្រាវជ្រាវបង្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក៏បានឃាត់ខ្លួនជនសង្ស័យខាងលេីហើយសមត្ថកិច្ចក៏បានត្រួតពិនិត្យ ឆែកឆេររកឃើញក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ថង់(២កញ្ចប់ថង់តូច,០១កញ្ចប់ថង់ធំល្មម) ដែរជនសង្ស័យទំលាក់ចោលទៅលើដីក្បែរជើងចម្ងាយកន្លះម៉ែត្រ រួចសមត្ថកិច្ចឃើញក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
វត្ថុតាងដកហូតរួមមាន ១.ក្រាមថ្លាសចំនួន០៣កញ្ចប់ថង់(០២កញ្ចប់ថង់តូច,០១កញ្ចប់ថង់ធំល្មម) ,២.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1.BU-3078 , ៣.ទូរស័ព្ឌដៃម៉ាកLENOVO ពណ៏ខ្មៅ ចំនួន០១គ្រឿង , ៤.កាបូបលុយ ពណ៏ខ្មៅ ចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕