ភ្ញាក់ផ្អើលបន្ទាប់ពីផ្ទុះធុងហ្គាសក្នុងហាង( ស៊ែរ អុី ប៉ាន់ យ៉ាប) ស្លាប់នារីវ័យក្មេងម្នាក់និងរបួសធ្ងន់ស្រាល៤នាក់
ភ្នំពេញ៖ ប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មាននាំគ្នាភ្ញាក់ ផ្អើលបន្ទាប់ពីសមត្ថកិច្ចរកឃើញអ្នកស្លាប់ក្រោយមានករណីផ្ទុះធុងហ្គាស ក្នុងភោជនីយដ្ឋាមមួយកន្លែង យីហោ ( ស៊ែរ អ៊ី ប៉ាន់យ៉ាប ) របស់ជនជាតិឥណ្ឌាដំបូងថាមានអ្នករងរបួសតែ៤ នាក់ទេ លុះប្រហែលជា២-៣ម៉ោងក្រោយក៏មានការភ្ញាក់ ផ្អើលថាមាន នារីវ័យក្មេងម្នាក់ស្លាប់ បន្ទាប់ពីសមត្ថកិច្ចហៅ ម្ចាស់ហាងទៅសាកសួរហើយថាបាត់បុគ្គលិកស្រីម្នាក់ដែលទើបតែ ចូលមកធ្វើការបាន២ថ្ងៃ ។ លុះសមត្ថកិច្ចស្រាវជ្រាវ បានរកឃើញសពនារីវ័យក្មេងម្នាក់ដេកស្លាប់ នៅលើ ឡៅ តឿក្នុងផ្ទះកើតហេតុពិតប្រាកដមែន ។
គួរបញ្ជាក់ថា កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៨នៅចំណុចផ្ទះលេខ១៦Eoផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញមាន ករណីផ្ទុះធុងហ្គាសមួយបានកើតឡើង ហើយដំបូងគេនាំគ្នាសន្និស្ថានថាមានមនុស្សប្រុសស្រីចំនួនតែ៤នាក់ទេដែលរងរបួសធ្ងន់និងស្រាល តែប្រហែលជា៣ម៉ោងក្រោយមកអ្វីដែលគួរឲ្យហួសចិត្តនិងភ្ញាក់ផ្អើលនោះគឺកម្លាំងសមត្ថកិច្ចបាន រកឃើញសពនារីម្នាក់ដេកស្លាប់ក្នុងផ្ទះកើតហេតុនៅលើឡៅតឿ ទើបបង្កការភ្ញាក់ផ្អើលម្ដងទៀត ។
នារីរងគ្រោះដែលស្លាប់ក្នុងករណីផ្ទុះធុងហ្គាសខាងលើ មានឈ្មោះ អុិន ស្រីម៉ៅ អាយុ១៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអង្ក្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ដោយឡែកអ្នក រងរបួសប្រុសស្រីមិនបានស្គាលអត្ដសញ្ញាណនោះទេ គ្រាន់តែដឹងថា ជនជាតិខ្មែរប្រុសស្រី២នាក់ និងជនជាតិ បរទេសប្រុស២នាក់ទៀតតែប៉ុណ្ណោះ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យ ដឹងថា នៅមុនពេលកើតហេតុគេបានឮសម្លេងផ្ទុះលាន់ដូច រន្ទះនិងធុងហ្គាស់ធំល្មមមួយធុងបុកទ្វារកញ្ចក់បែកខ្ទាតចេញមកក្រៅមានផ្សែងហុយព្រមទាំងមានមនុស្សសប្រុសស្រី រត់ចេញមកក្រៅថែមទាំងមានរបួសចំណែកក្នុងផ្ទះអគ្គីភ័យឆាបឆេះផងដែរ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងកម្លាំងពន្លត់អគ្គីភ័យបានចេញរថយន្តមកជាច្រើនគ្រឿងជួយអន្ដរាគមន៍បាញ់ពន្លត់ផងដែរ ដោយប្រើអស់ចំនួន៦គ្រឿង ។
ដោយឡែកអ្នករងរបួសប្រុសស្រីទាំង៤នាក់ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុប្រគល់សពនារីរងគ្រោះឲ្យក្រុមគ្រួ សារដឹកយកទៅតម្កល់នៅវត្តទួលសង្កែរងចាំដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕