ប្រទះឃើញសាកសពយុវជនវយ័១៨ឆ្នាំម្នាក់ ត្រូវគេវាយសំលាប់ រួចយកទៅបោះចូលស្រះទឹកក្នុងវត្ត
ខេត្តព្រះវិហារ៖ ហេតុកាណ៍នេះបង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រោយប្រទះឃើញសាកសពក្នុងទឹកស្រះ ស្ថិតក្នុងវត្តប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ជនរងគ្រោះឈ្មោះ ឈឿន ចៀន អាយុ១៨ឆ្នាំ មុខរបរកសិករ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ សពត្រូវបានសាច់ញាតិ ស្រង់មកភ្លឺស្រះ និងធ្វើការស្រាវជ្រាវ ជាបឋមឃើញថា ដោយមាន ស្លាកស្នាមចំនួន៤កន្លែង៖១/ ក្រោម ច្រមុះខាង ស្តាំ ២០ ស.ម,២/ ផ្ទៃក្បាលទ្រុឌ លើត្រចៀក ខាងឆ្វេង៣/ លើចិញ្ចើមខាង ឆ្វេងស្នាមទ្រុឌ ស្នាមបែកលើចិញ្ចើម ស្តាំ,៤/ ស្នាម របួសលើក្បាល ផ្ទៃមុខ ។
ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ហើយ សមត្ថកិច្ចបានដាក់ការសង្ស័យជាអំពើឃាតកម្ម សាកសពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវ វែករកមុខសញ្ញាបន្តរតាមនីតិវិធី៕