ជនសង្ស័យជាអ្នកបើករថយន្តដែល ពាក់ព័ន្ធនិងការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅឡើយតែជនដៃដល់
ភ្នំពេញ÷យោងតាមប្រភពសារព័ត៌មានក្នុងស្រុកមួយបានអោយដឹងថា កំលាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បានហើយ ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល ដោយជនសង្ស័យម្នាក់នេះ ជាអ្នកបើកឡាន រីឯចំណែកជនដៃដល់ជា អ្នកបាញ់សំលាប់នោះមិនទាន់ចាប់បាននៅឡើយទេ ។
សមត្ថកិច្ច ថ្លែងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ជាអ្នកបើករថយន្ត នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
តាមចម្លើយយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានអោយដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង ។
ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ ។ បន្ទាប់មកជនរងគ្រោះ បានបើកករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយយប្រាប់ខ្លួនអោយនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ ។
ពេលកំពុងចរចារគ្នារឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុ តែម្តង ។
សូមបញ្ជាក់ថា អំពើបាញ់ប្រហារ នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការសាកសួរ អ្នកបើកឡាននិង ស្រាវជ្រាវបន្តដើម្បីធ្វើការឃាត់ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនដៃដល់ជាឃាតករយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។