ចាក់សំលាប់៧កាំបិតសម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ស្លាប់យ៉ាងព្រៃផ្សៃណាស់ ក្នុងបន្ទប់ជួល នៅក្រុងតាខ្មៅ
ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ មានករណីចាក់សម្លាប់មនុស្សស្រីម្នាក់ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានអោយដឹងថា អំពើឃាតកម្មនេះ កើតឡើងក្នុងបន្ទប់ជួលលេខ៨ ដែលពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការ ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់យកទៅសួរនាំ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕