Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរចុះផ្អាកអាជីវកម្មផលិតទឹកកមួយកន្លែង ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យការលេចធ្លាយបំពង់ឧស្ម័ន ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ដែលបង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ដែលបានចុះដល់ទីតាំងជាក់ស្តែង និងបានពិនិត្យរកឃើញថា សិប្បកម្មនេះ បានធ្លាយបំពង់ឧស្ម័ន (ហ្គាស) បណ្ដាលឱ្យជះក្លិន មកលើប្រជាពលរដ្ឋ ដែលរស់នៅជិតខាងនោះយ៉ាងខ្លាំង។

នាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយ រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ចុះពិនិត្យទីតាំងសិប្បកម្មផលិតទឹកកកមួយកន្លែង ដែលបានធ្លាយឧស្ម័ន (ហ្គាស) ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។

ក្រុមការងារបានសម្រេចធ្វើកំណត់ហេតុណែនាំឱ្យម្ចាស់អាជីវកម្មរោងចក្រផលិតទឹកកខាងលើផ្អាកជាបណ្ដោះអាសន្ន និងណែនាំឱ្យជួសជុលជាបន្ទាន់ ដើម្បីទប់ស្កាត់ការជះក្លិននេះ បង្កឱ្យប៉ះពាល់ដល់បរិស្ថានរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ នៅជុំវិញតំបន់នេះ៕