Friday, April 11, 2025
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ខឹងប៉ូលីសពូកែបង្ក្រាបពេក ស្ទុះទៅដាល់ចំកណ្ដាលមុខប៉ូលីស ដួលសន្លប់ស្តូកស្តឹង

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានល្បាតមក ដ ល់ចំណុចភូមិចំរេីនផល ឃុំពោធិម្រាល ឃេីញមុខ ស ញ្ញាសង្ស័យ បីនាក់ កំពុង ជុំគ្នា រួចបានហៅសួរនាំ ស្រាប់ តែជនសង្ស័យឈ្មោះ នូ សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ ស្ទុះមក ដាល់នគរបាលទាំង កម្រោលត្រូ វចំផ្ទៃមុខយ៉ាងដំណំ បណ្តាលឲ្យដួលនិងរងរបួ ស រួចជនសង្ស័យ បានរត់គេចខ្លួនបាត់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។

ក្រោយកើតហេតុសមត្ថកិច្ចបានបន្ដឆែកឆេរ និងឃាត់ខ្លួនបក្ខពួកម្នាក់ក្នុងចំណោម ៣ នាក់ មានឈ្មោះ ម៉ន សុភាក់ ភេទប្រុស អា យុ២៥ឆ្នាំ រកឃេីញ ចម្ពាមកៅស៊ូ មួយនិងគ្រាប់ ថ្មមួ យចំនួន តាមចម្លើយ សារភាពថា ពួកគេ បាន ប្រេី ប្រាស់គ្រឿងញៀនមុនពេលសមត្ថកិច្ចមកដល់ បញ្ជាក់ កន្លង មក មានករណីគប់ បាញ់ កញ្ចក់រថយន្ដជាញឹកញាប់ ដែលចំណុចនេះអាច ជាប់ពាក់ព័ន្ធ និងក្រុម ក្មេង ទំនើង ដែលតែងតែប្រើ ប្រាស់គ្រឿងញៀនរួចចេញធ្វេីសកម្មភាព ។ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យមក កាន់អធិ ការដ្ឋាន នគរបាល ស្រុក ដេីម្បីសាកសួរ តេ ស្ត ទឹក នោម រកសារធាតុញៀន (+) និងចំណាត់ការ តាមនីតិវិធី បន្ដស្រាវជ្រាវរកជនដៃដល់បក្ខពួក ក្នុងករណីប្រើហឹង្សាដោយ ចេតនា មកលើសមត្ថកិច្ច ៕