អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋធ្វើអំពីឈើចំនួន២ខ្នងត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមករាឆ្នាំ២០២១ នៅតាមផ្លូវរថភ្លើងកែងនឹងផ្លូវទំនប់ទួលគោក ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះដែលឆេះមានឈ្មោះ ហេង ដានី ភេទស្រីអាយុ៥២ឆ្នាំ មុខរបរ លក់ភេសជ្ជៈនិងគ្រឿងម្ជូរ
ចំណែកផ្ទះមួយខ្នងទៀតជាផ្ទះជួលអ្នកស្នាក់នៅគិចខ្លួនបាត់ផ្ទះទាំងពីរល្វែងជញ្ជាំងកុងផ្លាកកេ ប្រក់ស័ង្កសីទំហំ ៣ម៉ែត្រគុណនិងប្រាំម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាដំបូងឡើយគឺមានអណ្ដាតភ្លើងឆាបឆេះចេញពីផ្ទះខាងកើតដែលជាផ្ទះជួលបានឆេះមុន យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ផ្ទះជាប់គ្នាក៏មានការរត់ចេញយ៉ាងស្លន់ស្លោ ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាងរួម ទាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់មិនឲ្យរាលដាល់ដល់ផ្ទះផ្សេងទៀត កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងទើបរលត់ទៅវិញនៅវេលាម៉ោង ៣នៅថ្ងៃខែឆ្នាំដដែល។
សមត្ថកិច្ចបានអោយដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឬក៏ស្លាប់នោះទេ។ ចំណែកសម្ភារៈទ្រព្យសម្បត្តិដែល មាននៅក្នុងផ្ទះគឺឆេះអស់ទាំងស្រុង ចំពោះមូលហេតុ សមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវបន្ត៕