Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន២នាក់

ខេត្តបន្ទាយមានជ័យ៖ យោងបទល្មើសជាក់ស្តែង និងអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង និងសហការនឹងនគរបាល ដូចនេះ បានឈានដល់ចាប់ឃាត់ខ្លួន ជនសង្ស័យ ជាមុខសញ្ញាជួញដូរនូវសារធាតុ ញៀន ខុសច្បាប់ ចំនួន ពីរនាក់។
នគរបាលអធិការដ្ឋាន ក្រុងប៉ោយប៉ែតសហការជាមួយ កម្លាំងការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ពីរនាក់ និងវត្ថុតាងថ្នាំញៀន មួយចំនួនកាលពី វេលាម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខ ភោជនីយដ្ឋានម្លប់ឫស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត។

ជនសង្ស័យពីរនាក់នោះ មានៈ ១-ឈ្មោះ មាស ធីតា ភេទប្រុស ជនជាតិខ្មែរ រស់នៅចំណុច មុខភោជនីយដ្ឋាន ម្លប់ឫស្សី ផ្លូវជាតិលេខ៥ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ដកហូត វត្ថុតាង សង្ស័យថ្នាំញៀន អ៊ិចស្តាស៊ី ចំនួន ៤៨ គ្រាប់, សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន ១៥ កូនថង់តូច និង២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ដែលជាមេក្លោង រស់នៅបន្ទប់លេខ E៤៣ ជាន់ទី៤ ផ្លូវបេតុង ផ្ទះគ្មានលេខ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វត្ថុតាងចាប់យក មានថ្នាំគ្រាប់ ពណ៌ត្រួយចេក ចំនួន ២៣ ថង់ , ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៤ថង់ , ថ្នាំគ្រាប់ពណ៌លឿង ស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី , ក្រាមសថ្លា ចំនួន ១ កូនថង់, ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះ ចំនួន ១០ គ្រាប់, ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន ១, កេតាមីនទឹក ចំនួន ១៥០ ដប, សំភារសំរាប់សម្ងួតថ្នាំញៀន មួយកំប្លេរ។

ប្រតិបត្តិការនេះដោយមន្ទីរប្រឆាំង គ្រឿងញៀន ជាម្ចាស់ករណី ហើយស្រាវជ្រាវ ស៊ើបអង្កេត បំបែកសំណុំរឿងដោយតាម មុខសញ្ញា ពីរាជធានីភ្នំពេញ មកក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូច្នេះបន្ទាប់ពីការបង្ក្រាបនេះ សមត្ថកិច្ចនៅខេត្ត កាលពីថ្ងៃទី៨ ខែមករាបានប្រគល់ ជនសង្ស័យ ទាំង ពីរនាក់ និងវត្ថុតាង ប្រគល់ជូនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បី អនុវត្តបន្ត តាមនីតិវិធី ក្នុងការកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅរាជធានីភ្នំពេញ ៕