គ្រាន់តែគ្រោះថ្នាក់ចររាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លេីងគំរាមយុវជនម្នាក់
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍កេីតជាជម្លោះដកកាំភ្លេីងផ្អេីលម្ដុំផ្សារធំថ្មី ហេតុការណ៍ក្នុងសង្កាត់ផ្សារទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅវេលាម៉ោង០៤៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។
បេីតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមការងារ ដែលផ្សាយផ្ទាល់ថាមុនដំបូងគាត់ឃេីញរថយន្តព្រូសបេីកបរដោយបុរសម្នាក់ដែលមានកាំភ្លេីងបានបេីកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣ គៀនផ្សារធំថ្មី ហេីយឃេីញរថយន្តបានបេីកគៀរម៉ូតូបណ្តាលឲ្យដួល ហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថាហែងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អី អ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជេីង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ បន្ទាប់មកអ្នកដែលបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ ទេីបសមត្ថកិច្ចសុំដកទុកសិន ហេីយជនបង្ករប្រគល់អោយតសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង។
អ្នកបង្កបានស្រែកប្រាប់ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួរនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ហេីយខ្លួនបានចេញពីផឹកសុីមួយកន្លែងហេីយបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកេីតហេតុ។
ជាចុងក្រោយក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសទេដោយសុំត្រឹមតែអ្នកបង្ករសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុន្នោះ ដេីម្បីបញ្ចប់រឿង។