បុគ្គលិកណាហ្គាវើលម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេកបន្ទាប់ពីជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន រេចង្កូតជ្រុលទៅបុកខឿនពុះចែកផ្លូវពេញទំហឹង
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង១០នាទីយប់ ទី១២ ខែ មករា ឆ្នាំ២០២១ ត្រង់ចំណុច មុខវត្ត និរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុង សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក បំរេី ការងារនៅ មឈ្ឈមណ្ឌល កំសាន្ត ណាហ្គាវេីល ស្នាក់នៅ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡេីយ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគី ស្មាស់វី ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-5939 ធ្វេីដំណេីរ តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត ខណ:មកដល់ចំណុចកេីតហេតុបានរេចង្កូតជ្រុលទៅបុកខឿនពុះចែក ទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់ បែកក្បាលស្លាប់ភ្លាមៗ គួរឲ្យអណោចអធម៍ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ខណ្ឌ ច្បារអំពៅ ចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនិងធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕