អគ្គីភ័យឆាបឆេះបន្ទប់ឡៅតឿនៅបុរីលឹមឈៀងហាក់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ
ភ្នំពេញ៖ កូនអុជទៀនលេងមិនប្រយ័ត្នដួលរលំធ្លាក់មកលើកពូកក៏មានការឆាប់ឆេះហុយផ្សែងរលោងពេញបន្ទប់ឡៅតឿ បងក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនិងសមត្ថកិច្ចខណ្ឌដង្កោចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ហេតុការណ៍អគ្គិភ័យនេះឆាបឆេះនៅវេលាម៉ោង៩ និង ៣០ នាទីព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២១ ស្ថិតនៅផ្ទះលេខ16-R ផ្លូវលេខ 5 នៅបុរីលឹមឈាងហាក់ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ម្ចាស់ផ្ទះមានឈ្មោះ ស៊ន សុខហេង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។
បើតាមសំដីលោក តុល តូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោបានប្រាប់ឲ្យដឹងថា. មុនពេលកើតហេតុផ្ទះខាងលើត្រូវបានខាង (EDC) ផ្តាច់ភ្លើងហើយកូនស្រីរបស់ម្ចាស់ផ្ទះឈ្មោះ ហើង យូរៀន ភេទស្រី អាយុ១៣ឆ្នាំ បានអុជទៀនដាក់លើគ្រែក្នុងបន្ទប់ដើម្បីរកខោអាវស្លៀកពាក់ទៅរៀន ហើយក៏បានចុះមកខាងក្រោម ស្រាប់តែទៀនបានរលំមកលើពូកក៏បណ្តាលអោយមានភ្លើងឆាបឆេះនិងមានផ្សែងហុយចេញមកក្រៅ. ពេលនោះម្តាយក៏ស្រែកផ្អើលឆោឡោដល់អ្នកជិតខាងគេយកបំពង់លត់អគ្គិភ័យជាច្រើនកំពុងយកទៅបាញ់ពន្លត់ជាបឋម។
ប្រភពបន្តបានទៀតថា ដោយសារតែស្ថានភាពភ្លើងឆេះខ្លាំង ប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅជួយអន្តរាគមន៍ ភ្លាមៗសមត្ថកិច្ចខណ្ឌដង្កោក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចពន្លត់អគ្គីភ័យក៏មានរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅចំនួន២ គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការចំនួនមួយគ្រឿងហើយបានបាញ់ពន្លត់អស់ទឹកចំនួន១គ្រឿទើបរលត់។
សមត្ថកិច្ចបានបញ្ជាក់ថាករណីអគ្គិភ័យខាងលើនេះគឺមកបណ្ដាលមកពីកូនរបស់ម្ចាស់ផ្ទះអុជទៀនហើយទុកចោលមិនប្រយ័ត្នក៏បណ្ដាលឱ្យឆាប់ឆេះខោអាវនិងពូបែបនេះ ក្នុងករណីអគ្គិភ័យខាងលើនេះគឺមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសហើយមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។គឺឆាបឆេះតែពួកនិងខោអាវនិងសម្ភារៈមួយចំនួនតែប៉ុណ្ណោះ ហើយសមត្ថកិច្ចបានបាញ់ពន្លត់អគ្គីភ័យនេះនៅវេលាម៉ោង១០ និង ៣០នាទីទើបរលត់ជាស្ថាពរ។