Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នរកទាំងរស!កូនចិត្តតិរិច្ឆានខឹង​ម្តាយ​មិន​ឲ្យ​ប្លង់ដី​យកទៅ​បញ្ចាំយកលុយ​ទិញ​ម៉ូតូ​ជិះដុត​ផ្ទះ​​ឆេះអស់

កំពង់ឆ្នាំង៖ កូនប្រុសចិត្តតិរិច្ឆានខឹងសុំប្លង់ដីម្ដាយយក ទៅបញ្ចាំយកលុយមកទិញម៉ូតូមិនបានដុតផ្ទះឆេះខ្ទេច
ហេតុការណ៍នេះបានកើតឡើងកាលពី​រសៀល​ថ្ងៃទី ១១ខែ កញ្ញា ឆ្នាំ២០១៨ នៅ​ភូមិ​សិរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

ជនសង្សយជាកូនតិរិច្ឆានមានឈ្មោះ លឹ​ង ឆើតអាយុ ២៩ឆ្នាំ មាន​ឪពុក​ឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំនិងម្តាយ​ឈ្មោះ លឹ​ង ហាន អាយុ៦៤ឆ្នាំអ្នកអស់គ្នារស់នៅ ភូមិ​សិរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពបានឲ្យដឹងថាមុនពេល​កើតហេតុ ជនសង្ស័យ​ជា​កូន​បាន​សុំ​ប្លង់ដី​ម្តាយ​យកទៅ​បញ្ចាំ​គេ ដើម្បី​យកលុយ​ទៅ​ទិញ​ម៉ូតូ​ជិះ តែ​ម្តាយ​និង​ឪពុក​មិន​ព្រម​ឲ្យ ពេលនោះ​រូបគេ​ក៏​ខឹងហើយបានយក​ស្លឹក ត្នោត​ចំនួន៣ធាង​ដុត​ផ្ទះ បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​គ្មាន​សល់ ខណៈដែល​រូបគេ​កំពុង​ស្រវឹងស្រា​ជោកជាំ។
ផ្ទះ​ដែល​កូន​ប្រមឹក​ដុត​ឆេះ​អស់នោះ​មាន​ទំហំ៥ × ៤ម៉ែត្រ ប្រក់​ស្លឹកត្នោត ជ​ញ្ជាំ​ស្លឹក រនាបឫស្សី។

ក្រោយបង្កហេតុកូន​ប្រមឹក​តិរិច្ឆាន់ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​យកទៅធ្វើ សាកសួរនិងកសាងសំណុំរឿងចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕