ទីបំផុតឃាតករបាញ់សម្លាប់លោករ៉េតស៊ីណែតនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ស្លាប់ហើយ ក្រោយមានការតដៃ
ភ្នំពេញ៖ នាព្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះបានទទួលព័ត៌មានច្បាស់ការ ពីកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃថា ជនសង្ស័យដែលជាអ្នកបាញ់សម្លាប់លោកវរសេនីយ៍ឯក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋាន បាញ់សម្លាប់ហើយ នៅក្បែរអូរមួយកន្លែងជើងភ្នំកន្តៀរ ខេត្តក្រចេះ ខណៈជនសង្ស័យរៀបឆ្លងព្រំដែនបម្រុងគេចខ្លួនទៀត ហើយបានប៉ះជាមួយកម្លាំងសមត្ថកិច្ច ជនសង្ស័យបានបាញ់រះមកលើកងកម្លាំងអស់ចំនួន១ប៉ង់ ទេីបកម្លាំងបាញ់តបវិញបណ្ដាលឲ្យស្លាប់តែម្ដង ។
ជនសង្ស័យខាងលើមានឈ្មោះ អ៊ា ណារ៉េន អាយុ៣៩ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ១៥ឆ្នាំ ពាក់ព័ន្ធនិងករណីបាញ់ប្លន់យកទូរស័ព្ទ៩២០០ បណ្តាលឲជនរងគ្រោះស្លាប់ កាលពីកំឡុងឆ្នាំង២០០៣ ទើបនឹងចេញពីគុកក្នុងឆ្នាំ២ ០១៨ហើយ នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែធ្នូ ២០២០ ជនសង្ស័យបានបាញ់សម្លាញ់ ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត នៅមុខប្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ។