Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទៅរាយសន្ទូច២នាក់ឪកូនបាត់មួយយប់ព្រឹកឡើងប្រទះឃើញស្លាប់ទាំង២នាក់

ព្រៃវែង៖ បុរសម្នាក់បាននាំកូនស្រីទៅរាយសន្ទួចដើរធ្លាក់រណ្ណៅដី ដែលអេស្កាវទ័រជីក មានជំរៅជ្រៅបណ្ដាលឲ្យលង់ទឹកស្លាប់២នាក់ឪពុកនិងកូនស្រី
ហេតុការនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ខែ កញ្ញាឆ្នាំ២០១៨ នៅចំណុចភូមិពោធិរៀងត្បូង ឃុំពោធិ៍រៀង លុះព្រឹកឡើងថ្ងៃទី១៣ទើបក្រុមសារ ប្រទះឃើញសពលង់ទឹកស្លាប់ទាំង២នាក់ ។

ជនរងគ្រោះទាំង២នាក់ឪពុកកូនមានឈ្មោះ ៖ ឳពុកឈ្មោះរឿន រិត អាយុ៤៥ឆ្នាំ និងកូនឈ្មោះរិត ស្រីម៉ិច ភេទស្រីអាយុ១៤ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀងខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរង គ្រោះ២នាក់ឪពុកកូននៅល្ងាចថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៨ បាននាំគ្នាទៅរាយសន្ទូចនៅចំណុចបឹង ក្រោយ ភូមិកន្លែងកើតហេតុខាងលើ ។ បាត់មិនឃើញមកផ្ទះវិញទើបបងប្អូនក្រុមគ្រួសារមានការសង្ស័យលុះព្រឹកឡើងថ្ងៃទី១៣ ខែដដែលបានគេប្រទះឃើញសព ទាំង២នាក់ឪកូននៅចំណុចកើតហេតុភ្លាមៗក្រុមគ្រួសារ បានរាយការណ៍ជួនសមត្ថកិច្ចចុះទៅធ្វើកំណត់ ហេតុនិងកោសល្យវិច្ឆ័យ បានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងពិតប្រាកដមែន។
សមត្ថកិច្ចបានបន្តថា សង្ស័យជនរងគ្រោះដើរធ្លាក់ ចូលរណ្ដៅដីដែល អេស្កាវទ័រ កាយមានជំរៅជ្រៅបណ្ដាលឲ្យលង់ហើយជនរងគ្រោះម្នាក់ទៀតបានទៅជួយធ្វើឲ្យលង់ស្លាប់ទាំង២នាក់តែម្ដង ។

ក្រោយមកសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារដឹកយកមកធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី ៕