ដោយសារតែភ្លើងប្រចណ្ឌ!! បណ្តាលអោយបុរសជាប្តីហ៊ានទាញកាំបិតកាប់ប្រពន្ធខ្លួនឯង
ខេត្តកំពង់ស្ពឺ៖ ដោយសារតែភ្លើងប្រចណ្ឌរបស់លោកប្តីទៅលើប្រពន្ធជាមួយអ្នកជិតខាង បានបណ្តាលអោយប្តីកើតជាភ្លើងកំហឹងខ្លាំងទៅៗ រហូតទាញកាំបិតកាប់ទៅលើប្រពន្ធខ្លួនឯង តែសំណាងល្អប្រពន្ធគេចទាន់ គ្រាន់តែរងរបួសស្មា ដែលហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ហ៊ឹន យុន អាយុ៦០ឆ្នាំ រីឯបុរសជាប្តីឈ្មោះ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ អ្នកទាំងពីររស់នៅក្នុងទីតាំងកើតហេតុខាងលើ ។
យោងតាមការបញ្ជាក់ឱ្យដឹងពីជនរងគ្រោះជាប្រពន្ធបានរៀបរាប់ថា ជនល្មើសជាប្ដីបានឈ្លោះប្រកែកជាមួយគាត់កាលពីវេលាម៉ោងប្រមាណ៨ព្រឹក លុះការឈ្លោះប្រកែកគ្នាកាន់តែក្ដៅទៅៗ បុរសជាប្ដីដែលមានកម្លាំងខ្លាំងផងនោះបានគំរាមសម្លាប់រូបគាត់។
លុះឈ្លោះគ្នាបានមួយសន្ទុះហើយកំហឹងរបស់ប្តីក្មេងមិនទាន់រលត់ក៏បានស្ទុះទៅទាញកាំបិតផ្គាក់ដងឈេីយកមកប៉ុនប៉ងកាប់សម្លាប់គាត់តែម្ដង ប៉ុន្តែគាត់បានគេចផុតតែត្រូវចំស្មារបួសស្រាល ហេីយលោកប្ដីបានចាប់ទាញគាត់ជាប់ រួចវ៉ៃជាច្រេីនដៃនិងសង្កត់ក ពេលនោះគាត់ខំរេីបម្រះទេីបរត់រួចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយ ។
មូលហេតុដែលកេីតជាហិង្សារហូតឈានដល់ការប៉ុនប៉ងសម្លាប់ប្រពន្ធនេះ ក៏ព្រោះតែភ្លេីងប្រចណ្ឌប្រពន្ធជាមួយអ្នកជិតខាង។ ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាងកាំបិតផ្គាក់ដងឈេីមួយ ។
បច្ចុប្បន្នជនសង្ស័យខាងលេី សមត្ថកិច្ចបាននាំមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕