Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណសង្ស័យករណីឃាត់កម្មសម្លាប់រួចយកមកផ្លុងចោល

ស្វាយរៀង៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ សង្ស័យករណីឃាតកម្មសម្លាប់ហើយដឹកយកមកផ្លុងចោលក្បែរប៉ុស្តិនគបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ចំងាយប្រហែល៥០ម៉ែត្រនៅតាមបណ្ដោយផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចទាំងព្រឹក ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៣កញ្ញា ២០១៨ នៅភូមិសាលាទានសង្កាត់ច្រកម្ទេសក្រុងបាវិត ខត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសន្និដ្ឋានជំហ៊ាន ដំបូងសពជនរងគ្រោះមានសប្បុរសពាក់អាវខ្មៅស្លៀកខោខ្លីហើយសពត្រូវបានក្រុមជនល្មើស
សម្លាប់នៅកន្លែងផ្សេងរួចបានច្រកសពក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដឹកតាមរថយន្តមកពីទិសខាងកើតមក ទម្លាក់ផ្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ ជិតប៉ុស្តិរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ។

ប្រភពដ៏ដែលបានបន្តទៀតថា បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា៖នៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺគេឃើញមានរថយន្តតូចមួយគ្រឿងបើកមកពីទិសខាងកើតលុះមកដល់ចំណុចខាង លើបានឈប់មួយសន្ទុះក៏បានបត់រថយន្តត្រឡប់ទៅ ទិសខាងកើតវិញ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ លុះម៉ោង៦និង០០នាទីព្រឹកអ្នកលក់នំបានប្រទះឃើញសពទើបឆោឡោនិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ក្រោយពីសមត្ថកិច្ចជំនាញមកពិនិត្យនិងធ្វើកោសល្យវិច្ច័យមិនទាន់ស្គាល់អត្តសញ្ញាណនៅ ឡើយទេ តែសន្និដ្ឋានថាជាករណីឃាតកម្មដោយ សភាពសពមាន បែកមាត់ បែកក្បាល និងស្នាមវ៉ៃចំក្បាលពីក្រោយ សមត្ថកិច្ចបានបញ្ជាក់ថាពិតជាករណីឃាតកម្មពិតមែន។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តជិតកន្លែងកើតហេតុ ដើម្បីស្វែងរក សាច់ញាតិនិងធ្វើការស្រាវជ្រាវរកមុុខឃាត់ករយក មកផ្តន្ទាទោសតាមផ្លូវច្បាប់៕