បុរសម្នាក់បើករថយន្ត Lexus RX350 ពាក់ស្លាកលេខខេមរភូមិន្ទមិនប្រយ័ត្នបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាលព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋដេញចាប់បាន
ភ្នំពេញ៖ កាលពីវេលាម៉ោង១២.៣០ នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២១
បុរសម្នាក់បើករថយន្ត lexus RX350 ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងជ្រុលទៅបុកម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់ពីក្រោយអូសជាច្រើនម៉ែតបណ្ដាលឲ្យរងរបួសស្រាល ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវថាពាក់ព័ន្ធរុស្ស៊ី ចំណុចមុខវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីបុករួចរថយន្តបង្ករព្យាយាមបើករត់មិនទទួលខុសត្រូវ រហូតដល់ចំណុចមុខបន្ទាយអាវុធហត្ថលើផ្ទៃប្រទេស ផ្លូវលេខ ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានបងប្អូនជាពលរដ្ឋដេញចាប់បានវិញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus RX350 មួយគ្រឿងពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ2-5183ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ1I-0634ជិះដោយបុរសម្នាក់ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យអូសម៉ូតូជាច្រើនម៉ែត្រ សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល ភ្លាមៗនោះរថយន្តបង្ករមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់រហូតមកដល់ចំណុចមុខបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេសផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់បានមកវិញ។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុមួយសន្ធុះក្រោយមកក៍មានតំណាងខាងរថយន្តបង្កបានមកកន្លែងកើតហេតុនិងធ្វើការសម្រុះសម្រួលជាមួយខាងជនរងគ្រោះនឹងចេញសំណងចំនួន ៣០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។