អ្នកដែលលោតទឹកសម្លាប់ពីលើស្ពានជ្រោយចង្វា កាលពីថ្ងៃ២៩ត្រូវបានគេប្រទះឃើញសពអណ្ដែតទឹកហើយជា(ភេទទី៣)
ភ្នំពេញ៖ ហេតុការណ៍ប្រទះឃើញសាកសពនេះ ស្ថិតនៅតាមមាត់ទន្លេ ខាងត្បួងស្ពានជ្រោយចង្វាប្រហែល៣០០ ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។
សពអត្តឃាតឈ្មោះ ស៊ីម ទិ អាយុ២០ឆ្នាំ (ភេទទី៣ខ្ទើយ) មុខរបរ កម្មកររោងចក្រ រស់នៅផ្ទះជួល សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
គួរំលឹកផងដែរថា៖ នៅវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពានជ្រោយចង្វា បានឃើញស្រ្ដីម្នាក់លោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ។
ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះ បន្សល់ទុកតែស្បែកជើងពណ៌ខ្មៅមួយគូ នៅជិតបង្កាន់ដៃស្ពាននិងស្នាមដៃជើង នៅជាប់លើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។
រហូតមកដល់វេលាម៉ោង១រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ គេក៏ប្រទះឃើញសពបានអណ្តែតមកដល់ច្រាំងទន្លេខាងត្បួងស្ពានជ្រោយចង្វា កន្លែងលោតទឹក ។
ប្រហែល ៣០០ម៉ែត្រ បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមកម្លាំងសមត្ថកិច្ចសាជាថ្មីម្តងទៀត។
តាមប្រភពព័ត៌មានពីមិត្តរបស់សព បានឱ្យដឹងថា៖ រយៈពេលកន្លងមក ជននេះបម្រុងមកលោតទឹកលើស្ពាន ជាច្រើនលើកមកហើយតែមិនបានសម្រេច ។
លុះមកដល់យប់ថ្ងៃទី២៩ខែមករា នេះគាត់លោតបានសម្រេចតែម្តង ដោយមូលហេតុ ពិបាកចិត្តរឿងផ្ទាល់ខ្លួន និងរឿងគ្រួសារ។
ឥឡូវនេះកម្លាំងសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ និងបានចុះស្រង់សពឡើងមកខាងលើគោក រួចធ្វើលិខិតប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕