Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ស្គាល់អត្តសញ្ញាណសពបុរសម្នាក់ដែលគេសម្លាប់យកចោលនៅវាលស្រែហើយ

ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលដែលប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់កណ្ដាល វាលស្រែ មានស្នាមអា ក ឈាមជោគខ្លួនសង្ស័យសម្លាប់ប្លន់យកម៉ូតូកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨នៅភូមិកប់គង សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ ឥលូវត្រូវបានស្គាល់អត្តសញញ្ញាណហើយ ក្រោយ​ពី​ស្ត្រី​ជា​ប្រពន្ធ បាន​​មក​ដល់​កន្លែង​កើត​ហេតុយំសោក​បោក​ខ្លួន ពេល​ឃើញ​​​ប្តី​បានស្លាប់បាត់បង់ជីវិតបែបនេះ ជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុប ។

ជន​រង​គ្រោះ​ដែល​ស្លាប់មាន​ឈ្មោះ​ ឡាញ់ វន អាយុ​២៥​ឆ្នាំ មុខរបរត់​ម៉ូតូឌុប​​ពេល​យប់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពត ។

បើ​តាម​សម្ដីស្ត្រី​ជា​ប្រពន្ធ​​បានឲ្យដឹងថា ប្តី​របស់ គាត់​តែង​តែចេញ​រត់ម៉ូតូ និង​ឌុ​ប​ម៉ូយនៅ​ពេល​យប់ ប៉ុន្តែគាត់​​​ចូល​មកផ្ទះ​វិញ​នៅ​ម៉ោង​​១០​យប់ ។ ស្ត្រីជាប្រពន្ធបានបន្តថា ចម្លែកតែ​យប់មិញ​បែជាអត់ឃើញ​គាត់មក​ផ្ទះ​​ បាត់១យប់ លុះពេលគាត់​ទាក់ទង​តាមទូរសព្ទ័ក៏​មិន​បាន។ ដល់ព្រឹកឡើងទើប​​ទទួល​ដំណឹង​ថា ប្តី​គាត់បាន​ស្លាប់បាត់ហើយ ។ ចំណែកសមត្ថកិច្ច​បានធ្វើការ សន្និដ្ឋានបឋមថា ​អាច​ជា​ករណី​ប្លន់​សម្លាប់​​យក​ម៉ូតូ ព្រោះ​ជន​រង​គ្រោះ​បាន​បាត់​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ដែលគាត់យកទៅ​​រត់​ឌុ​ប​នោះ ព្រោះអាច​ក្រុមចោរហៅម៉ូតូជិះដល់កន្លែងស្ងាត់វាយ សម្លាប់ប្លន់យកម៉ូតូតែម្ដង ។

ក្រោយមក​សមត្ថកិច្ច​បានយកសពជនរងគ្រោះមក​តម្កល់​នៅ​វត្ត​ «​ទួល​សុភា​ឃួ​ន​»ដើម្បីធ្វើ​កោសល្យ វិច័យ​​​ តាម​ការ​ពិនិត្យសព​ជំនាញបានបញ្ជាក់ថាជនរង គ្រោះ ត្រូវ​ជនសង្ស័យយកកាំបិតចាក់​​​ពីក្រោយ​ចំ​បោះ ដៃផុតជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ហើយអូសទៅ ដាក់ក្នុងស្រែ ។ បន្ទាប់ពីកោសល្យវិច្ឆ័យនិងធ្វើកំណត់ ហេតុរួចសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕