ប៉ូលីសចាប់ជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈលើកូនស្រីខ្លួនឯង..!
ខេត្តបាត់ដំបង៖ កម្លាំង នគបាលស្រុកសង្កែកាលពីថ្ងៃទី០២ខែកុម្ភ: ឆ្នាំ២០២១បានទទួលពាក្យបណ្តឹងពីឈ្មោះ.ដុកស្រីមុំអាយុ៣០ឆ្នាំរស់នៅភូមិរាំងក្រោលឃុំរាំងកេសីស្រុកសង្កែថាមានករណីរំលោភសេពសន្ថវ:លើកូនស្រីជាអនីតិជន ។
លោកវរសេនីយ៍ឯកស៊ុនសុវណ្ណអធិការនគរបាលស្រុកសង្កែបានឱ្យដឹងថា៖ស្ត្រីដែលជាម្តាយបានប្តឹងទៅលើជនល្មើសឈ្មោះហួតហៃភេទប្រុសអាយុ៣៥ឆ្នាំ(ជាឪពុកជនរងគ្រោះ)រស់នៅភូមិរាំងក្រោលឃុំរាំងកេសីស្រុកសង្កែបានចាប់រំលោភសេពសន្ថវ:កូនស្រីរបស់គាត់ អាយុ៩ឆ្នាំ កាលពីថ្ងៃទី០១ខែកុម្ភ:ឆ្នាំ២០២១។
ពេលទទួលបណ្តឹងរួចកម្លាំងជំនាញបានចុះស៊ើបអង្កេត និងចាប់ជនសង្ស័យឈ្មោះហួត ហៃ បាននៅថ្ងៃទី០១ខែកុម្ភ:ឆ្នាំ២០២១ នៅភូមិព្រៃចែកឃុំកំពង់ព្រះស្រុកសង្កែ។បច្ចុប្បន្នជនល្មើសត្រូវកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕