Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ខ្លួនក្មេងស្ទាវ ៣នាក់ និង១១នាក់ផ្សេងទៀតកំពុងរត់គេចខ្លួនក្រោយធ្វើសកម្មភាពកាប់យុវជនម្នាក់ស្ទើរស្លាប់នៅរមណីយដ្ឋានជន្លុងម្លូ.!

ខេត្តកណ្តាល៖​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ និង១១នាក់ផ្សេងទៀតកំពុងរត់គេចខ្លួនក្រោយធ្វើសកម្មភាពកាប់និងវាយទៅលើយុវជនម្នាក់ស្ទើរស្លាប់នៅរមណីយដ្ឋានជន្លុងម្លូ ។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទីរសៀលកន្លងទៅនៅចំណុចរមណីយដ្ឋានជន្លុងម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១. ឈ្មោះ ទិត ពន្លឺ ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ សិស្ស, ទី២. ឈ្មោះ ទិត ទីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស និងទី៣. ឈ្មោះ ហាន់ សុខឆេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងពិដាននៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ដោយឡែក ជនសង្ស័យកំពុងរត់គេចខ្លួន ទី១. ឈ្មោះ ចក់ សារ៉ាវ៉ាឌី ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត, ទី២. ឈ្មោះ គង់ ចន្នា ហៅតឿ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត, ទី៣. ឈ្មោះ សឿន សំអូន ហៅប៊ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត, ទី៤. ឈ្មោះ គុណ សុខគង់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត, ទី៥. ឈ្មោះលី ឆេងឆាយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត, ទី៦. ឈ្មោះ ធី សុផាក់ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត, ទី៧. ឈ្មោះ ភាព ភា ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត, ទី៨. ឈ្មោះ ឃឿន ចាន់រិត ហៅប៉ាក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត, ទី៩. ឈ្មោះ ឈៀន ឆានីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត, ទី១០. ឈ្មោះ រឿន ភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត និងទី១១. ឈ្មោះ ឈន រតនា ហៅជែម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែ រមុខរបរមិនពិត នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ចំណែក ជនរងគ្រោះ ឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្ស នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ភុំ ភាស់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ និស្សិត នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តា” ។ នេះ បើតាមការឱ្យដឹង ពីលោកវរសេនីយ៌ឯក មានសំណាង អធិការស្រុកអង្គស្នួល។

លោកអធិការបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅអង្គុយលេងលើកញ្ចុះ ក្នុងរមណីយដ្ឋាន ជន្លុងម្លូ ស្ថិតក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួលខេត្ដកណ្ដាល ជាមួយមិត្តភក្តិចំនួន៩នាក់ ក្នុងនោះមានស្រី ៤នាក់។ ស្រាប់តែមានជនសង្ស័យ និងបក្ខពួក មានគ្នា១៤នាក់ ជិះម៉ូតូចំនួន៧គ្រឿង មកជួបគ្នា នៅកន្លែងកញ្ចុះ អង្គុយលេង ហើយដេញកាប់ទៅលើបក្ខពួកមួយក្រុមទៀតមិនស្គាល់អត្តសញ្ញាណ មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ទៅទិសខាងកើត ។

ពេលឃើញជនរងគ្រោះ ឈរនៅមុខកញ្ចុះមានកាន់ដាវជាប់នឹងដៃ ទើបជនសង្ស័យនិងបក្ខពួកនាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងកញ្ចុះជនរងគ្រោះវិញ ហើយបានសួរទៅជនរងគ្រោះថា ឯងមានស្គាល់ពួកជិះម៉ូតូនោះ ឬ អត់ ជនរងគ្រោះឆ្លើយតបវិញថា មិនដែលស្គាល់ទេ ពេលនោះបក្ខពួកជនសង្ស័យ បានសួរទៅជនរងគ្រោះទៀតថា បើឯងមិនស្គាល់ម៉េច ក៏ឯងមានដាវកាន់នឹងដៃបន្ទាប់មកបក្ខពួកជនសង្ស័យ បាននិយាយទៀតថា បើឯងមិនស្គាល់ពួកវា អញ់កាប់ពួកឯងដែរ។

ពេលនោះជនរងគ្រោះ បានយកដាវដែលខ្លួនកាន់ជាប់នឹងដៃនោះកាប់ទៅលើបក្ខពួកជនសង្ស័យមុន១ដាវ ទើប​​ ជន​សង្ស័យ និងបក្ខពួកបាននាំគ្នាកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ បន្ទាប់មកជនសង្ស័យ និងបក្ខពួក បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់អស់ទៅ។ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិ និងក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។

តាមលទ្ធផលការស្រាវជ្រាវរបស់សមត្ថកិច្ចនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និង សមត្ថកិច្ចប៉ុស្ដិ៍ពន្សាំង ខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ ពោលគឺឈ្មោះ ទិត ទីន និង ឈ្មោះ ទិត ពន្លឺ ដើម្បីសាកសួរនាំតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទិត ពន្លឺ សារភាពថាខ្លួននឹងបក្ខពួក ពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ពិតមែន។

លទ្ធផលការស្រាវជ្រាវ របស់សមត្ថកិច្ចបានបន្តរហូតមក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និង កម្លាំងជំនាញខេត្ត និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំង ខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហាន់ សុខឆេង ដើម្បីសាកសួរនាំ និង កំពុងបន្តឈានទៅស្វែងរក បក្ខពួកដែលនៅសេសសល់ ដើម្បីបន្តចាត់ការតាមនីតិវិធី៕