Thursday, November 21, 2024
Latest:
ទេសចរណ៍

រថយន្តដឹកបេតុងបេីកបរលឿនបួងចង្កូតមិមទានជ្រុល ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ រថយន្តដឹកបេតុងមួយគ្រឿងបួងចង្កូតមិនទានជ្រុលធ្លាក់ក្នុងប្រឡាយទឹកស្អុយ សំណាងល្អអ្នកបើកបរ មិនរងរបួស។កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅគល់ស្ពានថ្ម ប្រឡាយសំរោងទាវ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក ហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3397 ដឹកបេតុង របស់ក្រុមហ៊ុន ស្ថិតនៅក្បែរនោះ បើកពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ បត់ឆ្វេងក្នុងគោលបំណងចុះទៅតាមផ្លូវលំ ចូលទៅក្រុមហ៊ុន ក៏ប៉ុន្តែពេលដែលបួងចង្កូតបត់ បែជាជ្រុល ទើបផុងដីមាត់ប្រឡាយ បណ្តាលឲ្យធ្លាក់ក្បាលចុះជ្រមុជទឹកស្អុយ កន្ទុយរថយន្តបោកផ្ទប់នឹងគល់ស្ពាន បណ្តាលឲ្យប្រេះស្រាំធ្នឹមស្ពាន អ្នកបើកបរ មិនមានរងរបួស បើកទ្វារចេញ ដើរគេចទៅក្រុមហ៊ុនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ ផលប៉ះពាល់ រួចឲ្យខាងក្រុមហ៊ុនរករថយន្តស្ទូច ទៅលើកយកឡើងគោក ដើម្បីឲ្យតំណាងក្រុមហ៊ុននិយាយដោះស្រាយជាមួយមន្ទីរសាធារណៈការរាជធានីភ្នំពេញ អំពីប៉ះពាល់ស្ពាន ៕