រឿងកន្លែងចតរថយន្តនិងម៉ូតូកង់បី ឈានដល់មានការឈ្លោះគ្នា ប្រើកាំភ្លើងបាញ់ប្រហារ៣គ្រាប់ ស្លាប់៣២នាក់ របួសធ្ងន់ម្នាក់ ហើយខ្មាន់កាំភ្លើងគេចបាត់..!
ភ្នំពេញ៖ មនុស្ស២នាក់បានស្លាប់ និងម្នាក់របួសធ្ងន់ ដោយការប្រើកាំភ្លើងបាញ់ប្រហារគ្នាមួយ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រហូតដល់មានការឈ្លោះគ្នាប្រមាណជាមួយម៉ោង នៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់មកខ្មាន់កាំភ្លើងគេចខ្លួនបាត់។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលជនរងគ្រោះចំនួន២នាក់ បានស្លាប់ហើយ និងម្នាក់ទៀតរបួសធ្ងន់កំពុងជួយសង្រ្គោះពីមន្រ្តីជំនាញ ។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈប់រថយន្តមួយភ្លែតនៅខាងមុខផ្ទះគេ ដើម្បីយកកូនតូចឡើងចូលទៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូកង់បីមួយគ្រឿងបើកមកដល់ ហើយបញ្ជាឲ្យរថយន្តបើកចេញ តែត្រូវម្ចាស់រថយន្តនិយាយថា ចាំបន្តិច យកកូនផ្ទះមួយភ្លែត ចាំយករថយន្តចេញ។ ប៉ុន្តែក្នុងពេលនោះក៏ បានឈ្លោះគ្នាបន្តិច ហើយបែកគ្នាទៅ។ ប៉ុន្តែក្រោយមកក៏បែកគ្នាទៅ តែមួយសន្ទុះក្រោយ ភាគីជនរងគ្រោះមានការផឹកស៊ី ហើយក្រុមម៉ូតូកង់បីនោះ ទំនងជាស្រវឹងស្រា បានមកឈ្លោះជាមួយគ្រោះម្តងទៀត ប្រមាណជា១ម៉ោង ស្រាប់ខ្មាន់កាំភ្លើង បានលួកយកកាំភ្លើងពីបក្ខពួករបស់ខ្លួន បាញ់សំដៅទៅលើជនរងគ្រោះចំនួន៣គ្រាប់ ត្រូវជនរងគ្រោះ៣នាក់ ស្លាប់២នាក់ភ្លាមៗ និងម្នាក់ទៀតកំពុងជួយសង្រ្គោះ។
សូមបញ្ជាក់ថា ជនបង្កមិនមានកាំភ្លើងនោះទេ , កាំភ្លើងជារបស់បក្ខពួក , ដែលជនបង្កយកមកបាញ់ជនរងគ្រោះ។ ជនរងគ្រោះមិនមែនជាសាច់ញាត់របស់ម្ចាស់ផ្ទះនោះទេ ខណៈម្ចាស់ផ្ទះបានបដិសេធថា ខ្លួនមិនពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់ប្រហារនោះទេ ប៉ុន្តែទោះយ៉ាង សមត្ថកិច្ចបានហ៊ុមព័ទ្ធខ្សែនៅខាងមុខផ្ទះកើត ហើយកំពុងធ្វើការសាកសួរម្ចាស់ផ្ទះផងដែរ។ ចំណែកឯសព ត្រូវបាននាំយកទៅតម្កល់នៅវត្តមួយក្បែរកន្លែងកើតហេតុ ។
ប្រភពបានបន្តថា ខ្មាន់កាំភ្លើង គឺជាមនុស្សជំនាញខាងប្រើកាំភ្លើង ព្រោះបាញ់៣គ្រាប់ ត្រូវចំសុទ្ធតែកន្លែងសំខាន់ គឺចំសៀតផ្កា ចំកណ្តាលចិញ្ចើម និងចំដើមទ្រូង៕