ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ប្ដីប្រពន្ធពីបទករណីលួច.!
បាត់ដំបង៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ០៧:៣៨ នាទី នៅចំណុចក្រុមទី ០១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួច ( យកទ្រព្យសម្បត្តិ ) ០១ ករណី នឹងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ឈ្មោះ វ៉ា យ៉ុង ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅ ក្រុមទី ០១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ ៥៤ ឆ្នាំ មានទីលំនៅក្រុមទី០១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កាលពីថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៣:៤០ នាទី នៅចំណុចក្នុងផ្សារបន្លែ ភូ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេីឈ្មោះ សុខ ផល្លា បានធ្វេីសកម្មភាពទិញចេករបស់ជនរងគ្រោះ ឈ្មោះ កាន់ កុឡាប ភេទស្រី អាយុ ៥៣ ឆ្នាំ ដែលមានទីលំនៅ ភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅពេលដែលកំពុងទិញចេកនោះ ជនសង្ស័យ បានអោយជនរងគ្រោះច្រកចេកអោយខ្លួន ដោយឃេីញជនរងគ្រោះកំពុងតែច្រកចេកនោះ ជនសង្ស័យក៏បានលួចយកកាបូបស្ពាយដែលជនរងគ្រោះទុកនៅខាងក្រោយខ្នង រួចដេីរចេញគេចខ្លួន ឡេីងជិះម៉ូតូជាមួយ ជនសង្ស័យ ឈ្មោះ វ៉ា យ៉ុង ដែលត្រូវជាប្តីរបស់ខ្លួនហេីយគេចខ្លួនបាត់។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១ គ្រឿងម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ លេខតួ-ម៉ាស៊ីន 5813865 ពាក់ស្លាកលេខ បាត់ដំបង 1AL 7138 ។ កាបូបស្ពាយពណ៌ ដី ចំនួន ០១ ទូរស័ព្ទដៃ ម៉ាក OPPO ចំនួន ០១ គ្រឿង ប្រាក់ដុល្លារ ចំនួន ៣៧០០ ដុល្លារ ប្រាក់បាតចំនួន ៩០,០០០ បាត អាវយឺតដៃវែង ពណ៌ លឿង ០១ និង ខោជេីងវែង ពណ៌ ខ្មៅ ០១ ( ជាខោអាវដែលជនសង្ស័យពាក់ធ្វេីសកម្មភាព )
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។