Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ករណី​បុរសជនជាតិចិនម្នាក់លោតពីលើស្ពាន អាកាស ថ្មើរជើង មុខផ្សារ​ ជម្ពូវ័ន ផ្លូវជាតិ៤ បោកក្បាលស្លាប់ទាំព្រឹកដោយមិនទាន់ដឹងពីមូលហេតុក្នុង​ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ បុរសម្នាក់ ដែលគេអះអាងថា ជាជនជាតិចិន បានលោតសម្លាប់ខ្លួន ពីលើស្ពានអាកាស ថ្មើជើង ផ្សារជម្ពូវ័ន្ត បោកក្បាលស្លាប់ បាត់បង់ជីវីត នៅកន្លែង ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨និង២០នាទីព្រឹកថ្ងៃទី ១៤ ខែ កុម្ភះឆ្នាំ ២០២១នៅចំណុច ស្ពានអាកាសថ្មើរជើង ជម្ពូវ័ន្ត ខាងលិច ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន្ត ក្នុងភូមិជម្ពូវ័ន្ត១ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរូបនោះ ពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុ ប្រមាណជាង៣០ឆ្នាំ មានសម្បុរស និងមានស្នាមសាក់ ដែល សមត្ថកិច្ចអះអាងថាទំនងជាជនជាតិចិន ។
តាមសាក្សី បានអោយដឹងថា នៅមុនពេល កើតហេតុ គេឃើញ បុរសរូបនោះ បានធ្វើដំណើរឡើងស្ពានផ្នែកខាងជើង។នៅពេល ទៅដល់លើស្ពាន ក៍បានតោងបង្កាន់ដៃស្ពាននិង ចម្រឹង ដែក ផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុន ទូរស័ព្ទឡើងលើរួចលោតសម្លាប់ខ្លួនទៅលាក់ចុះក្រោមក្នុងកម្ពស់ជាង៧ម៉ែត្របណ្តាលអោយបោកក្បាលស្លាប់ បាត់បង់ជីវីត នៅកណ្តាលទ្រូងផ្លូវជាតិលេខ ៤។ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ថានភាពចរារចណ៍ ក៍បានកកស្ទះយ៉ាងខ្លាំង ។
តាមព័ត៌មានអោយដឹងទៀតថា រយះពេល ប្រមាណ៣ថ្ងៃ មកហើយ គេឃើញ បុរសរូបនោះ បានដើរ ចុះឡើង នៅមុខ ផ្សារ ជម្ពូវ័ន្ត ទំនងជាបែកថ្នាំ មិននឹកស្មានថា គិតខ្លីលោតសម្លាប់ខ្លួន បែបនោះ ។ទោះបីជាយ៉ាងណា គេពុំដឹងថា ពីមូលហេតុ ពិតប្រាកដឡើយបានជាឡើងទៅលើស្ពានលោតសម្លាប់ខ្លួន ទាំងវ័យក្មេងបែបនេះ ។

នៅក្នុងខ្លួន សមត្ថកិច្ច ឆែកឆេរ ក្នុងពុំមានអត្តសញ្ញាណឡើយ មានតែបារីនិងដែកកេះ ។សពត្រូវបាននគរបាលចាត់ចែង បញ្ជូន ទៅកាន់ឈាបនដ្ឋាន វត្តស្ទឹងមានជ័យ ដើម្បី ស្រាវជ្រាវរកសាច់ញាតិ ៕