Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទីបំផុតអាជីវករផ្សារព្រៃទាចំនួន៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរក្រោយចាប់ក្មេងស្រីម្នាក់វាយ និងកោសក់ដោយចោទថាលួចទូរសព្ទ័

ភ្នំពេញ៖ ក្រុមអាជីវករផ្សារព្រៃទាចំនួន៤នាក់ដែលប្រើអំពើហឹង្សាវាយធ្វើទារុណកម្មនិងចាប់កោសក់ក្មេងស្រីម្នាក់ដោយចោទថាបានលួចទូរសព្ទ័ នោះនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលចោមចៅ៣

សមត្ថកិច្ចបានឲ្យដឹងថា អាជីវករចំនួន៤នាក់ ក្នុងនោះស្រីម្នាក់ ត្រូវសមត្ថកិច្ចហៅមកសួរនាំ ពាក់ព័ន្ធការប្រើប្រាស់ហិង្សា និងចាប់កោរសក់ ក្មេងស្រីដែលជនសង្ស័យចោរលួចទូរសព្ទ័នៅក្នុងផ្សារព្រៃទា កាល ពីថ្ងៃទី១៣ខែកញ្ញាម្សិលមិញតែមិនបានបញ្ជាក់ឈ្មោះ ។
ចំពោះចំណាត់ការបន្ដយ៉ាងណានោះសមត្ថកិច្ចមិន ទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ដោយលោកគ្រាន់តែបង្ហើបថា រង់ចាំឆ្លងយោបល់ និងសុំគោល ការណ៍ពីតំណាង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញសិន ថាត្រូវធ្វើកិច្ចសន្យាអប់រំ ឬមានចំណាត់ ការបន្ដយ៉ាងណាទៀត ។
ដោយឡែកក្មេងស្រីជនសង្ស័យដែលអាជីវករចាប់កោរសក់និងប្រើប្រាស់ហិង្សានោះសមត្ថកិច្ចនិងធ្វើ ការស្រាវជ្រាវ ដើម្បីហៅមកសាកសួរដូចគ្នាដែរព្រោះថាក្រោយពេលកើតហេតុក្រុមអាជីវករបាន ដោះលែងបាត់ ។

សូមបញ្ជាក់ថាបន្ទាប់ពីមានការបង្ហោះឡាយវីដេអូពី សកម្មភាពប្រើប្រាស់អំពើហិង្សានិងចាប់កោសក់លើ ក្មេងស្រីនិងបានចែកចាយពេញបណ្ដាញសង្គម Facebook ធ្វើឲ្យមហាជនខ្លះរិះគន់ចំពោះសកម្មភាពក្រុមអាជីវក ដោយបញ្ចេញមតិថា មិនត្រូវប្រើហិង្សានោះទេ គឺត្រូវចាប់បញ្ជូនទៅសមត្ថកិច្ចដើម្បីផ្ដន្ទាទោសតាមច្បាប់៕​